អង់គ្លេសនិងអាមេរិកចោទរុស្ស៊ីថាបាញ់សាកល្បងអាវុធសម្រាប់កម្ទេចផ្កាយរណបនៅទីអវកាស

អាមេរិកនិងអង់គ្លេសចោទប្រកាន់រុស្ស៊ីថាធ្វើតេស្ដអាវុធដូចគ្រាប់ផ្លោងក្នុងទីអវកាស ដែលអាចត្រូវបានប្រើដើម្បីកំណត់គោលដៅលើផ្កាយរណបនៅក្នុងគន្លងគោចរ។

ក្រសួងការបរទេសអាមេរិកបានពណ៌នាអំពីការប្រើប្រាស់នាពេលថ្មីៗនេះនូវ "អ្វីដែលមើលទៅដូចជាអាវុធប្រល័យលោកតាមដងតារាវិថី" ថាគួរឱ្យព្រួយបារម្ភ។

ក្រសួងការពារជាតិរុស្ស៊ីមុននេះបាននិយាយថាខ្លួនកំពុងប្រើបច្ចេកវិជ្ជាថ្មី ដើម្បីធ្វើការត្រួតពិនិត្យលើឧបករណ៍អវកាសរុស្ស៊ី។

កន្លងមកសហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពផ្កាយរណបថ្មីរបស់រុស្ស៊ី។

ប៉ុន្តែវាជាលើកទីមួយហើយដែលចក្រភពអង់គ្លេសបានធ្វើការចោទប្រកាន់អំពីការបាញ់សាកល្បងអាវុធរបស់រុស្ស៊ីនៅក្នុងលំហអាកាស។ រឿងនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការស៊ើបអង្កេតមួយបានបង្ហាញថា រដ្ឋាភិបាលចក្រភពអង់គ្លេស "មើលស្រាលខ្លាំង" ចំពោះការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកទទួលបន្ទុកសន្តិសុខអន្តរជាតិលោក  Christopher Ford បានចោទប្រកាន់ទីក្រុងមូស្គូថាលាក់ពុត បន្ទាប់ពីខ្លួនបាននិយាយថារុស្ស៊ីចង់គ្រប់គ្រងអាវុធដើម្បីពង្រីកទៅទីអវកាស៕ ប្រភព៖ BBC


 

adverise with khmeread