adverise with khmeread These seeds can save your life from cancer

យោងតាម​ក្រុម​វេជ្ជបណ្ឌិត​គ្រាប់​ផ្លែឈើ​ទាំងនេះ​អាចជួយ​រក្សា​ជីវិត​មនុស្ស​ពី​ជំងឺមហារីក​

​    ​គ្រាប់​ទំពាំងបាយជូរ​គឺជា​គ្រាប់​ផ្លែឈើ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់ និង​ជួយ​ព្យាបាល​មនុស្ស​ដែល​កើត​ជំងឺមហារីក​។ ក្នុងសម័យ​ក្រិ​ក​បុរាណ គ្រាប់​ទំពាំងបាយជូរ​មានតម្លៃ​ថ្លៃ​ខ្លាំងណាស់ ដោយសារ​វា​ជា​គ្រាប់​ផ្លែឈើ​កម្រ ដូច្នេះ​មានតែ​អ្នកមាន​ប៉ុណ្ណោះ​ទើប​មានលទ្ធភាព​។ ពួកគេ​ប្រើប្រាស់​ទំពាំងបាយជូរ​ដើម្បី​ចម្រាញ់​ធ្វើជា​ស្រា និង​ហាល​ជា​ទំពាំងបាយជូរ​ក្រៀម ព្រោះ​ពួកគេ​ជឿថា ផ្លែឈើ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​សារធាតុ​ល្អ​ដល់​សុខភាព​ជាច្រើន ដែល​ជួយ​ព្យាបាល​ជំងឺ​គ្រប់មុខ​របស់​ស្តេច​ក្រិ​ក​។

​    ​យោងតាម​ការសិក្សា​នានា ផ្លែឈើ និង​បន្លែ ដែល​ផ្ទុក​សារ​ធាតុគីមី​រុក្ខជាតិ (Phytochemical) គឺជា​សមាសធាតុ​វេទមន្ត ដែល​ប្រឆាំងនឹង​ការប្រែប្រួល​នៃ​ជំងឺមហារីក​ក្នុង​កោសិកា​មនុស្ស​។ ហេតុ​ដូច្នេះហើយ ការទទួល​ទាន​ទំពាំងបាយជូរ​ច្រើន​បន្ទាប់ពី​ពិនិត្យឃើញ​ជំងឺមហារីក​ពុំ​មានឱកាស​ព្យាបាល​ជា​ដាច់​ជំងឺមហារីក​ទេ ប៉ុន្តែ​វា​អាច​បង្កើន​ភាពស៊ាំ​របស់​មនុស្ស​ដើម្បី​ប្រឆាំងនឹង​ជំងឺមហារីក​តាមបែប​ធ​ម្ម​ជាតិ​។

​     ការស្រាវជ្រាវ​ក៏បាន​និយាយ​ផងដែរ​ថា គ្រាប់​ទំពាំងបាយជូរ​គឺ​ដូចគ្នា​ទៅនឹង​ការព្យាបាល​តាម​វិធីសាស្ត្រ​គីមី​។ វា​ប្រឆាំង និង​ជួយ​រំលាយ​ការលេចឡើង​នូវ​កោសិកា​មហារីក ឬ​ដុំ​សាច់​នៅក្នុង​រាងកាយ​។​

​    ​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​ប៉ែក​អឺរ៉ុប​បាន​ណែ​នាំឱ្យ​ទទួលទាន​ទំពាំងបាយជូរ​ទាំង​គ្រាប់​យ៉ាងតិច ៥ ផ្លែ​ក្នុង​មួយថ្ងៃ និង​ផឹកទឹក​ឱ្យបាន​ច្រើន​ដើម្បី​ពន្យា​អាយុ​រស់​បានយូរ​ពី​ជំងឺមហារីក​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ដេលី​

អ្នកនឹងចូលចិត្ត

មតិយោបល់