adverise with khmeread Soak chia seeds to supercharge their metabolism weight loss and inflammation fighting like never before

អត់​ដែល​ដឹង​ទាល់តែសោះ​ថា​គ្រាប់​ជីរ​ជា​កំពូល​អាហារ​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ សម្រក​ទម្ងន់ និង​ប្រឆាំង​ការ​រលាក​

    ​គ្រាប់​ជីរ​គឺជា​ប្រភេទ​រុក្ខជាតិ​ផ្កា​ម្យ៉ាង​ស្ថិតក្នុង​គ្រួសារ​ជីរអង្កាម​ហៅថា Lamiaceae ដែល​រកឃើញ​ភាគច្រើន​នៅ​ម៉ិ​ក​ស៊ិ​ក ក្វា​តេ​ម៉ា​ឡា និង​ប៉ែក​អាស៊ី​។

​    ​* មូលហេតុ​អ្វី​អ្នក​ត្រូវ​ពិសា​គ្រាប់​ជីរ​?

​    ​គ្រាប់​ជីរ​ផ្ទុក​៖
​    ​- ប្រូតេអ៊ីន​ច្រើនជាង​គ្រាប់​ធុញ​ជាតិ និង​គ្រាប់​ផ្លែឈើ​ដទៃទៀត ២ ដង​
​    ​- ជាតិ​កាល់​ស្យ៉ូ​ម​ទឹកដោះ​ខ្ពស់ជាង​អាហារ​ផ្សេង ៥ ដង ដែល​ជួយ​ដល់​ឆ្អឹង​របស់​អ្នក​
​    ​- ជាតិ​ប៉ូ​តា​ស្យ៉ូ​ម​ខ្ពស់ជាង​ចេក ២ ដង​
​    ​- សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ជាង​ផ្លែ​ប្ល៊ូ​បឺ​រី ឬ​បឺ​រ​ខៀវ ៣ ដង​
​    ​- ជាតិ​ដែក​ខ្ពស់ជាង​ស្ពៃ​ស្ពី​ណា​ច់ (Spinach) ៣ ដង​
​    ​- ជាតិ​អាស៊ីត​ល្អ អូ​មេ​ហ្គា ៣ និង មេ​ហ្គា ៦ យ៉ាងច្រើន​អនេក

​    ​គ្រាប់​ជីរ​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន ដែល​ផ្តល់​អាមីណូអាស៊ីត​សំខាន់ៗ​សម្រាប់​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​ក៏​ផ្ទុក​ជាតិ​ហ្វា​យ​បឺ​ច្រើន​ផងដែរ​។

​    ​គ្រាប់​ជីរ​ងាយ​រលាយ ដូច្នេះ​មានន័យថា វា​អាច​ស្រូប​ជាតិ​ទឹកបាន​លឿន និង​បង្កើតបានជា​ជែ​ល​ខាប់​ហើយ​ស្អិត​ជួយ​ដល់​ជំងឺ​រលាក​សន្លាក់​។

​    ​* តើ​អត្ថប្រយោជន៍​របស់​គ្រាប់​ជីរ​មាន​អ្វីខ្លះ​?
​    ​- ផ្តល់​ថាមពល​បន្ទាប់ពី​ហាត់ប្រាណ​
​    ​- ជំរុញ​កម្លាំង​ឱ្យ​ខ្លាំងក្លា​
​    ​- ជួយ​ឱ្យ​លេង​កីឡា​បានយូរ​
​    ​- សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​ប្រក្រតី​
​    ​- ជួយ​សម្រក​ទម្ងន់
​    ​- ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- ជួយ​ព្យាបាល​សន្លាក់​ដៃជើង​តាមរយៈ​ការកាត់បន្ថយ​ការ​រលាក​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់