អ្នកយកព័ត៌មានអាមេរិកម្នាក់អរគុណទស្សនិកជន ដែលមើលឃើញរោគសញ្ញាមហារីកនៅនឹងករបស់នាង ហើយប្រាប់ឱ្យនាងទៅព្យាបាល

អ្នកយកព័ត៌មានម្នាក់ក្នុងរដ្ឋផ្លរីដាអរគុណដល់អ្នកទស្សនា ដែលមើលឃើញមហារីកកំពុងលូតលាស់នៅនឹងករបស់នាង និងបានផ្ញើសារជំរុញនាងស្វែងរកការព្យាបាល។

អ្នកយកព័ត៌មានរបស់ទូរទស្សន៍ WFLA នាង Victoria Price បានផុសនៅលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ថា "អ្នកទស្សនាម្នាក់បានផ្ញើអ៊ីមែលមកកាន់ខ្ញុំកាលពីខែមុន។ នាងបានឃើញដុំពកនៅនឹងករបស់ខ្ញុំ។ ហើយនិយាយថាដុំពកនោះរំឮកនាងឱ្យនឹកឃើញដល់ដុំពករបស់នាងពីមុន"។

នាង Victoria និយាយថា "អ្នកទស្សនានោះមានជំងឺមហារីក។ ហើយវាមើលទៅដូចខ្ញុំដែរ"។ អ្នកទស្សនានោះក៏បានជំរុញឱ្យនាង Victoria សម្រាកពីការងារដើម្បីយកពេលប្រយុទ្ធនឹងមហារីកនោះ។

នាង Victoria ក៏បាននិយាយផងដែរថា នាងនឹងធ្វើការវះកាត់នៅថ្ងៃចន្ទខាងមុខដើម្បីវះយកដុំសាច់មហារីកនៅនឹងករបស់នាងចេញ៕

adverise with khmeread