adverise with khmeread Timy alarm clock

Timy Alarm Clock: ជាកម្មវិធីជួយឲ្យអ្នកក្រោកពីគេងជាមួយនឹងភាពរីករាយ

បើទាយមិនខុសទេ អ្នកសព្វថ្ងៃនេះបានកំពុងប្រើប្រាស់ស្មាតហ្វូនធ្វើជានាឡិការោទិ៍ដែរមិនអ៊ីចឹង? ខណៈដែលកម្មវិធីមានស្រាប់លើទូរស័ព្ទអាចប្រើការបានល្អសម្រាប់អ្នកនាពេលសព្វថ្ងៃ ប៉ុន្តែមានពេលខ្លះអ្នកក៏ចង់បានអ្វីមួយដែលល្អលើសពីកម្មវិធីមានស្រាប់នោះផងដែរ។ 

នៅពេលរឿងនេះកើតឡើង សូមក្រឡេកមើលកម្មវិធីហ្វ្រ៊ីៗរបស់ Android ហៅថា “Timy Alarm Clock” (គួរឲ្យស្តាយ វាពុំមាននៅលើ App Store របស់ iPhone ទេ)។ កម្មវិធីនាឡិការោទិ៍នេះមើលមួយភ្លែតឃើញសាមញ្ញៗទេ ប៉ុន្តែវាផ្តល់នូវ Feature សំខាន់ៗទាំងអស់ដែលមាននៅលើកម្មវិធីមានស្រាប់របស់ទូរស័ព្ទអ្នក ដូចជា ប៊ូតុង Snooze, ជម្រើសសម្រាប់កំណត់ម៉ោងរោទិ៍បានច្រើន និងសមត្ថភាពលេងភ្លេង និងចម្រៀងពេញចិត្តរបស់អ្នក។ ផ្ទៃ Interface របស់វាមើលទៅស្រដៀងនឹងកម្មវិធីរបស់ iPhone ដែលនេះមានន័យថាវាមានលក្ខណៈចាប់អារម្មណ៍ក្នុងការប្រើប្រាស់ណាស់។ 

អ្វីដែលធ្វើឲ្យ Timy Alarm Clock មានលក្ខណៈពិសេសជាងកម្មវិធីផ្សេងទៀតគឺថា វាអាចបង្ខំឲ្យអ្នកក្រោកភ្លាមនៅពេលភ្ញាក់ពីដេក។ នៅពេលទូរស័ព្ទរបស់អ្នកចាប់ផ្តើមរោទិ៍នៅម៉ោង ៦ ព្រឹក អ្នកអាចជ្រើសរើសចុចលើ Snooze ក៏បាន (ដែលវាអាចផ្អាកសកម្មភាពរោទិ៍បាន ១០នាទី) ឬមិនអ៊ីចឹងអ្នកអាចលេងកូនហ្គេមមួយលើអេក្រង់ដើម្បីបន្ថយសម្លេងរោទិ៍។ ប្រាកដណាស់ ចំណុចពិសេសរបស់វាគឺហ្គេមភ្ជាប់មកជាមួយនេះឯង។ តើមានវិធីអ្វីផ្សេងទៀតដែលល្អជាងនេះដើម្បីដាស់អ្នកឲ្យក្រោកព្រឹកឡើងនោះ?

ជាធម្មតា រាល់អ្វីដែលអ្នកចង់ធ្វើគឺ "រំខាន" តួអង្គរូបសត្វតូចគួរឲ្យស្រឡាញ់ ដែលលោតលើអេក្រង់ក្បែរប៊ូតុង Snooze។ អ្នកអាចរំខានវាបានដោយចុចពីលើវាក្នុងតំបន់សំខាន់ៗជាច្រើន។ ប្រាដកណាស់ វាជាហ្គេមសាមញ្ញមួយ ប៉ុន្តែវាជាវិធីល្អមួយដើម្បីជួយបន្ធូរបន្ថយភាពងុយគេង ឬការចង់គេងទៅវិញរបស់អ្នក។ ប្រសិនបើអ្នកមិនលេងហ្គេមហ្នឹងទេ អ្នកមិនអាចបិទសម្លេងរោទិ៍បានទេ៕   

adverise with khmeread

មតិយោបល់