adverise with khmeread Ce6r45cuaaahylssss

ម្សិលមិញ​ក្រុមហ៊ុន Apple បាន​លើក​ទង់ជាតិ​ចោរ​សមុទ្រ​

​    ​នៅក្នុង​ការ​រំលឹក​ខួប​ប្រវត្តិសាស្ត្រ ៤០ ឆ្នាំ​របស់ខ្លួន ក្រុមហ៊ុន Apple បាន​បង្ហូតទង់ជាតិ​ចោរ​សមុទ្រ​នៅ​ការិយាល័យ​កណ្តាល​ហៅថា Infinite Loop Headquarters​។ នៅ​ថ្ងៃទី​១ មេសា កាលពី​៤០​ឆ្នាំមុន ក្រុមហ៊ុន Apple ត្រូវបាន​បង្កើតឡើង​ដោយ​លោក Steve Jobs លោក Steve Wozniak និង​លោក Ronald Wayne​។ ទង់​ប្រចាំត្រកូល​បំពាក់​ជាមួយនឹង​ស្លាក​សញ្ញា​ផ្លែ​ប៉ោម​ឥ​ន្ធ​ធនូ​សម្រាប់​ភ្នែក​ម្ខាង​គឺមាន​ប្រវត្តិ​តាំងពី​ជំនាន់​ចេញ​កុំព្យូទ័រ Mac ដំបូង​មកម្ល៉េះ​។ ក្រុម​អ្នក​ផលិត​កុំព្យូទ័រ Mac បាន​បង្ហូតទង់ជាតិ​នេះ​សម្រាប់​ជាការ​បង្ហាញ​អំពី​ការបះបោរ​មួយ​ប្រឆាំងនឹង​របៀប​ធ្វើការ​តឹងរ៉ឹង​របស់លោក Steve Jobs តាំងពី​ជំនាន់​ក្រុមហ៊ុន​នេះ​ផលិត​កុំព្យូទ័រ​ឈ្មោះ Lisa​។​

​    ​នៅ​ថ្ងៃ​ធម្មតា ក្រុមហ៊ុន Apple បាន​បង្ហូតទង់​សញ្ញា​ផ្លែ​ប៉ោម​របស់​ក្រុមហ៊ុន ដែល​ប្តូរ​ពណ៌​ចុះឡើង​។ ក្រុមហ៊ុន​ធ្លាប់បាន​ប្រើ​ទង់ជាតិ​នេះ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ផ្សេងៗ​ពីមុន​រួចមកហើយ​ដែរ រួមមាន​ទង់ជាតិ​មោទនភាព (Pride Flag) ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​សម្រាប់​សហគមន៍​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​៕

 

adverise with khmeread
ប្រភព៖ 9to5mac

អ្នកនឹងចូលចិត្ត

មតិយោបល់