ប៉ុន្មានចំណុចនេះបញ្ជាក់ថាម្តាយកាចជាម្តាយចរឹតយ៉ាងម៉េច!

- ម្តាយកាចជាអ្នកកំណត់ច្បាប់គ្រួសារ ហើយកូនៗត្រូវតែអនុវត្តតាមជាដាច់ខាត។ 
- កូនៗនឹងត្រូវដាក់ពិន័យបើមិនធ្វើតាមច្បាប់គ្រួសារ។
- ម្តាយកាចបញ្ជាកូនឱ្យធ្វើការងារផ្ទះ ហើយកូនៗមិនអាចយកពាក្យថា "ហត់" មកដោះសារបានទេ។
- ម្តាយកាចជាអ្នកកំណត់ម៉ោងឱ្យកូនចូលគេង។
- ស្រួលៗជាមួយកូនពេកមិនមាននៅក្នុងតម្រារបស់ម្តាយកាច។
- ម្តាយកាចមិនទិញអ្វីមកផ្គាប់ចិត្តកូន។
- ម្តាយកាចតម្រូវឱ្យកូនអានសៀវភៅជាដាច់ខាត។
- ម្តាយកាចតម្រូវឱ្យកូនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរជានិច្ច ទោះបីកូនមិនចូលចិត្ត។
- ម្តាយកាចមិនឱ្យកូនញ៉ាំភេសជ្ជៈផ្អែមគ្រប់ប្រភេទជាដាច់ខាត។
- ម្តាយកាចមិនធ្វើអ្វីតាមទំនើងចិត្តកូន។
- ម្តាយកាចតែងធ្វើឱ្យកូនខ្លាច ឬ ធ្វើការសម្រេចចិត្តអត្តនោម័តិដោយខ្លួនឯង ប៉ុន្តែមិនមែនមានន័យថាម្តាយកាចមិនស្រឡាញ់ឬមិនខ្វល់ពីកូននោះទេ។
- គ្រាន់តែថា ជួនកាលម្តាយគួរតែ "កាច" វាមិនអីនោះទេ!៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត