adverise with khmeread 25b23e02 4468 4b84 880b f12dafad8d2d

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​(​មាន​វីដេអូ​)

     ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​បុក​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី ១​ខែមេសា​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ដែល​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ឈ្មោះ ផាន ហ៊ឺ​រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ផ្ទះជួល ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​ថ្ម​ពាន ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​១២៥​ពណ៍​ខ្មៅ​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ស្វាយរៀង 1B-4189​។​

      រឺ​ឯ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ RS​សេ​១០០​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CL-1322 បាន​គេចខ្លួនបាត់​ទាំង​២នាក់​។​

     តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង​។ ពេលមកដល់​កន្លែងកើតហេតុ​ក៏​បត់​ឆ្វេង​ឆ្លងថ្នល់​ស្រាប់តែ​ត្រូវ​ម៉ូតូ​ម្ខាង​ទៀត​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ​ក្នុងទិសដៅ​ត្បូង​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ហោះ​ផ្លោង​ប្រហែល​៥​ម៉ែត្រ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្តងទៅ ។​

      ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត រឺ​ឯ​ម៉ូតូ​ទាំង​២​ត្រូវ​សម្ថ​កិច្ច​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់