យានស្រាវជ្រាវភពអង្គារ Tianwen-1 របស់ចិន បញ្ជូនរូបភាពព្រះចន្ទនិងផែនដី មើលទៅតូចល្អិតក្នុងចក្រវាលងងឹតធំល្វឹងល្វើយ

យានស្រាវជ្រាវភពអង្គារ Tianwen-1 របស់ចិនបានបញ្ជូនរូបភាពផែនដីនិងព្រះចន្ទ ខណៈវាកំពុងបោះពួយឆ្ពោះទៅភពក្រហម។ 

រូបភាព ដែលបង្ហាញផែនដីមួយចំណិតនិងព្រះចន្ទមួយចំណិតនៅក្នុងទីអវកាសដ៏ងងឹត គឺថតនៅចម្ងាយ ១,២ លានគីឡូម៉ែត្រពីផែនដី។ 

រូបភាពសខ្មៅនេះបង្ហាញផែនដីចាំងផ្លាតពន្លឺព្រះអាទិត្យ ដែលបង្ហាញនៅខាងឆ្វេងដៃ និង ព្រះចន្ទរាងតូចជាង នៅខាងស្តាំ។ 

រូបភាពនេះថតនៅរយៈពេល៣ថ្ងៃប៉ុណ្ណោះក្រោយយាននេះត្រូវបានបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍ទី២៣កក្កដា៕ 

 

adverise with khmeread