adverise with khmeread C59a7af3 53e5 4c53 ae77 dd33026e3a79

ឆេះ​បន្ទប់​ម៉ាស្សា​ស្រីអូន​៩៦៦​ក្រោម​ដី​ម៉ដ្ឋ​បណ្តាលមកពី​ទុស្សេ​ចរន្ត​

    ភ្នំពេញ ៖ ទីតាំង​ម៉ាស្សា​កោស​ជប់​និង​ផ្ទះសំណាក់​មួយកន្លែង​ត្រូវបាន​ទុស្សេ​បា​រ៊ែ​ត​ភ្លើង​ប​ណ្ថា​ល​ឲ្យ​បង្ក​ជា​អគ្គីភ័យ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​យប់​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ ត្រង់ចំនុច​ផ្ទះ​លេខ ៩១E ផ្លូវ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ  ផ្ទះ​ដែល​ជួប​អគ្គីភ័យ​នោះ​ជា​ផ្ទះ​ម៉ាស្សា​កោ​ជប់​មាន​ស្លាក​យីហោ "​ស្រីអូន ៩៦៦ "​។​

    តាម​ប្រ​ភ​ព័​ព័ត​មាន​ពី​បុរស​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​កន្លែង​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នៅក្នុង​បន្ទប់ក្រោមដី​ដែលជា​កន្លែង​ម៉ាស្សា​កោស​ជប់​នោះ​មាន​បី​បន្ទប់​ហើយ​ពេលនោះ​មាន​នារី​បម្រើការ​ក្នុងនោះ​ម្នាក់​បាន​ទៅ​កា​ច់បា​រ៊ែ​ត​ភ្លើង​ដោយ​គាត់​មិនដឹង​ពេល​គាត់​កាច់​ចុះឡើង​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ហើយ​បណ្ដាល​ឲ្យ​ទុស្សេ​របា​រ៊ែ​ត​ភ្លើង​បែក​ផ្កាភ្លើង​ខ្ទាត​ទៅ​ចំពូក​បណ្ដាល​ឲ្យ​ឆេះ​ហើយ​ភ្លាមៗ​។​

    ពេលនោះ​នារី​ម្នាក់​នោះបាន​រត់ចេញ​ពី​បន្ទប់​ដើម្បី​ឲ្យ​គេ​ជួយ​ហើយ​ភ្លាមនោះ​អ្នកជិតខាង​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន ៣​បំពង់​យកទៅ​បាញ់​បង្ក្រាប​ភ្លើង​នោះ​ទាន់ពេលវេលា​តែដោយសារ​តែ​ឧស្ម័ន​ដែល​ចេញពី​បំពង់​ពន្លត់អគ្គីភ័យ​នោះ​មិនអាច​ទប់​និង​ភ្លើង​បានយូរ​ឡើយ​។​

    ពេលនោះ​ភ្លើង​បាន​រាលដាល​ដល់​គ្រែ​និង​ជញ្ជាំង​កុង​ផ្លា​កេ​បណ្ដាល​ឲ្ប​ង្ក​ទៅជា​ភ្លើង​និង​ផ្សែង​កាន់តែ​ច្រើនឡើង​ពិបាក​ដល់​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ក្នុងការ​ចុះចូល​ទៅក្នុង​បន្ទប់ក្រោមដី​ដើម្បី​បាញ់​ពន្លត់ ។​

    ក្រោយពេល​កើតហេតុ​ក្នុង​ហេតុការណ៍​នោះបាន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន​៣​បំពង់​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង​ទើប​បង្ក្រាប​ស្ថានភាព​ឲ្យ​ស្ងប់ស្ងាត់​បាន ហើយ​សម្ភារៈ​នៅក្នុង​បន្ទប់ក្រោមដី​នោះ​ត្រូវបាន​ខូចខាត​ទាំងស្រុង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់