Chelsea ត្រៀមផ្តល់សំណើដែលមានប្រាក់ឈ្នួលខ្ពស់ដល់អ្នកចាំទី Dean Henderson ប្រសិនបើចាកចេញពីក្លឹប Man Utd

        មាន​ព័ត៌មានបាននិយាយ​ថា ក្លឹប Chelsea ចង់​​ផ្តល់​កិច្ច​សន្យា​ដែល​មាន​ប្រាក់ឈ្នួល​ច្រើន​រហូតដល់១៧០.០០០ផោន​ក្នុង​មួយ​សប្តាហ៍​ដល់​អ្នក​ចាំទី Dean Henderson ប្រសិនបើ​ក្លឹប Man Utd ​មិនអាច​ធានា​កៅអីក្នុងក្រុមជម្រើស​ដំបូង​សម្រាប់​អ្នក​ចាំទីរូបនេះ។

        Dean ស្ថិតក្នុង​បញ្ជីសម្រាំង​សម្រាប់​កីឡាករ​ជា​គោលដៅ​ផ្ទេរ​របស់អ្នកចាត់ការក្លឹប Chelsea ​លោក Frank Lampard សម្រាប់ផ្ទេរនៅ​រដូវក្តៅនេះ ដោយ​ក្លឹប​នេះមាន​ប្រាក់​គ្រាប់គ្រាន់​ដើម្បី​ផ្ទេរ។

        អ្នក​ចាំទី​វ័​យ២៣​ឆ្នាំ​រូបនេះ ដែល​ធ្វើ​បាន​ល្អជាមួយ​នឹង​ក្លឹប​ Sheffield United នាពេល​ថ្មីៗនេះ នឹងបានវិលត្រឡប់​មក​កាន់​ពហុកីឡាដ្ឋាន​ Old Trafford វិញ ហើយ​កីឡាករ​រូបនេះ​បាន​ទាម​ទារ​ការ​បង្ហាញមុខ​ក្នុង​ការ​ប្រកួត​ មុន​ពេល​ចុះកិច្ច​ព្រមព្រៀង​ថ្មី។

        គ្រូបង្វឹក​របស់​ក្លឹប Man Utd លោក Ole Gunnar Solskjaer ក៏​ចង់​ចងជើង​អ្នកចាំទីរូបនេះជាមួយ​នឹង​កិច្ច​សន្យា​ថ្មី​ ដែលនិង​ផ្តល់​ឱកាស​ឲ្យ​ប្រជែង​ជាមួយ​អ្នក​ចាំទី​ David de Gea ដែល​កំពុង​រងការ​រិះគន់​ ប៉ុន្តែ​គេជឿថា គ្រូបង្វឹក​រូបនេះនៅតែជឿថា អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ De Gea គឺជា​ជម្រើស​ទី​១​របស់​លោកដដែល៕

adverise with khmeread