លោក Jose Mourinho ផ្តោតគោលដៅផ្ទេរលើកីឡាករថ្មី៥រូបនៅរដូវក្តៅនេះ

        គ្រូបង្វឹកកឹ្លប Spurs លោក Jose Mourinho កំពុង​ផ្តោត​គោលដៅ​ផ្ទេរ​កីឡាករ​៥​រូប ដើម្បី​ពង្រឹងក្រុម​របស់​លោក។ បើទោះបីជាស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​នៅទីក្រុងឡុងដ៍មួយ​នេះ​មាន​ឱកាស​តិច​តួចដើម្បី​ប្រជែងនៅក្នុងទីផ្សារទិញដូរ​កីឡាករនៅ​រដូវក្តៅនេះក៏ដោយ។

ការផ្ទុះវីរុស​កូរ៉ូណាបានធ្វើ​ឲ្យ​ក្លឹបនេះបាត់បង់​ចំណូល​ ២០០​លានផោន​ហើយ​លោក​ Mourinho នឹង​ត្រូវ​លក់​កីឡាករចេញខ្លះវិញ មុន​ពេល​លោកអាច​ទិញ​និង​ពឹងផ្នែក​លើ​កីឡាករ​ដែល​ចប់កិច្ច​សន្យា​ពីក្លឹបផ្សេង កិច្ច​ព្រមព្រៀង​ខ្ចីជើងនិងកិច្ច​ព្រមព្រៀង​ដោះដូរស្មើ​នៅរដូវក្តៅនេះ។

គេរំពឹងថា ក្លឹប​ Spurs នឹងពិនិត្យ​មើល​ការ​ពិភាក្សា​ជា​ថ្មីជាមួយ​នឹង​ក្លឹប Southampton ជុំវិញលទ្ធភាពផ្ទេរ​កីឡាករ Pierre Emile Hojbjerg ។ ក្លឹប Southampton ចង់បាន​២៥លានផោន​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​ហូឡង់រូបនេះ​ ដែល​ក៏បាន​ចរចាជាមួយ​ក្លឹប Everton ផងដែរ ប៉ុន្តែ​បាន​ប្រាប់​ក្លឹបនេះថា ខ្លួន​ចង់​​ផ្ទេរទៅ​ទីឡុងដ៍ជាង។

ក្លឹប Spurs ក៏បាន​តាមសួរនាំអំពី​ខ្សែការពារ​ Kim Min Jae របស់​ក្លឹប Beijing Sinobo Guoan ហើយលោក Mourinho ក៏​ផ្តោត​គោលដៅ​លើ​ខ្សែការពារស្តាំថ្មី​ម្នាក់ទៀត​ផងដែរ៕

adverise with khmeread