ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានបើកប្រតិ្តការចុះបង្ក្រាបទីតាំងជួនដូរនិងប្រើប្រាស់គ្រឿងញ្ញៀនបានចំនួន៣០នាក់(ស្រីម្នាក់)រួមនឹងម៉ូតូបាន៤គ្រឿងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ខែមេសាឆ្នាំ២០១៦តាមបណ្តោយផ្លូវបេតុងនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋបាននៅម្តុំភូមិត្រពាំងឈូកបានប្រាប់សមត្ថកិច្ចថាដោយមួយយប់ៗមានមនុស្សប្រុសស្រីបាននាំគ្នាចេញទីតាំងខាងលើដែលជាទីតាំងប្រើប្រាស់និងជួញដូរគ្រឿងញ្ញៀនទើបគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានធ្វើការចុះបង្ក្រាបទីតាំងខាងលើនិងឃាត់ខ្លួនមនុស្សចំនួន៣០នាក់នៅក្នុងនោះដែលឃាត់ខ្លួនបានស្ត្រីម្នាក់ដកហូតបានម៉ូតូចំនួន៤គ្រឿងរួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតថែមទាំងទូហ្គេមបាញ់ត្រីចំនួន២ទូ។
ក្រោយការបង្ក្រាបជនសង្ស័យទាំងនោះត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខកាសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕
