ម្ចាស់ក្លឹប Aston Villa កំណត់តម្លៃ៨០លានផោនសម្រាប់កីឡាករ Jack Grealish ខណ: Man Utd កំពុងចាប់អារម្មណ៍

        ម្ចាស់ក្លឹប Aston Villa លោក Nassef Sawiris បាន​កំណត់​តម្លៃ​ខ្ពស់គឺរហូត​ដល់​៨០​លានផោន​សម្រាប់កីឡាករ​ Jack Grealish ​ដែលជាគោលដៅផ្ទេរ​របស់​ក្លឹប Man Utd នៅ​រដូវក្តៅនេះ។

        គ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer ចាប់អារម្មណ៍​លើ​ប្រធាន​ក្រុម​ Aston Villa រូបនេះដែល​ការរកគ្រាប់បាល់និង​ទម្រង់លេង​របស់​កីឡាករ​រូបនេះ​បានជួយ​ឲ្យ​ក្រុម Aston Villa បន្ត​អនាគត​នៅ​ក្របខណ្ឌ​ EPL ​នៅ​រដូវ កាល​នេះ។

        Jack រក​បាន​គ្រាប់បាល់​ អំឡុង​ការ​ប្រកួត​ស្មើ​១-១ ជាមួយ​ក្រុម West Ham កាល​ពីថ្ងៃអា​ទិត្យ​ ដែល​ធ្វើ​ឲ្យ​ក្រុមនេះ​មាន​កៅអី​នៅ​ក្របខណ្ឌ EPL ហើយ​លោក Nassel ចង់​បាន​តម្លៃខ្ពស់​ដូចដែលក្លឹប United បាន​ចំណាយ​សម្រាប់​ខ្សែការ​ Harry Maguire របស់​ក្លឹប Leicester ក្នុងតម្លៃ​៨០​លានផោន​កាលពីឆ្នាំមុនដែរ។

        ម្ចាស់ក្លឹប​សញ្ជាតិ​អេហ្ស៊ីប​រូបនេះ​មិន​ទាន់​ត្រៀម​ខ្លួន​បណ្តោយ​ឲ្យ​កីឡាករ​រូបនេះចាកចេញក្នុងតម្លៃថោក​នោះទេ បើទោះបីជា​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​កំពុងពិចារណា​ពីអនាគត​នៅសប្តាហ៍​នេះក៏ដោយ។

         គ្រូបង្វឹកក្លឹប​ Man City លោក Pep Guardiola ក៏ជា​អ្នក​កោតសរសើរ​កីឡាករសញ្ជាតិ​អង់គ្លេស​រូប​នេះ​ផងដែរ៕

adverise with khmeread