Ronaldo ជះលុយរាប់លានទិញនាវាកម្សាន្តដើម្បីអបអរ Juventus លើកពាន Serie A

Cristiano Ronaldo ថ្មីៗនេះបានសម្ញែងនូវយានជំនិះដ៏ប្រណីតថ្មីមួយបន្ថែមទៀតចូលទៅក្នុងទ្រព្យសម្បត្តិឯកជនដ៏សម្បូរបែបរបស់គាត់ ដោយបានទិញនូវនាវាកម្សាន្តមួយដែលមានតម្លៃ ៥,៥លានផោនក្រោយលើកពានជាមួយនឹងសេះបង្កង់ Juventus។

ប្រធានក្រុមបាល់ទាត់អន្តរជាតិព័រទុយហ្គាល់រូបនេះ បានដើរតួយ៉ាងសំខាន់នៅក្នុងជ័យជម្នះយ៉ាងជោគជាំរបស់ Juventus ក្នុងការលើកពានលីកកំពូលអ៊ីតាលីក្នុងពេលប្រាំបួនឆ្នាំផ្ទួនៗ ហើយបានលើកសម្រាប់ខ្លួនឯងដោយជះលុយយ៉ាងសម្បើមដើម្បីទិញនាវាប្រវែង ២៧ម៉ែត្រមួយនេះ។

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនបង្ហោះដោយ Ronaldo បានបង្ហាញពីទិដ្ឋភាពរបស់គាត់កំពុងអង្គុយរួមជាមួយនឹងមិត្តស្រី និងកូនៗរបស់គាត់ នៅលើនាវាប្រណីតថ្មីរបស់ខ្លួន​ កន្លែងដែលគាត់នឹងធ្វើការអបអរការពានលីកជាលើកទីប្រាំពីរនៃអាជីពរបស់គាត់។

Ronaldo បានទិញនាវាមួយនេះ បន្ទាប់ពីលង់ស្រឡាញ់វានៅឯចំណតផែ Azimut-Benetti ក្នុងទីក្រុង Viareggio ប្រទេសអ៊ីតាលី ហើយទិញវាជាមួយនឹងគម្រោងចំណាយថ្ងៃវិស្សមកាលរដូវក្តៅជាមួយនឹងគ្រួសាររបស់គាត់។

នាវាប្រណីតមួយនេះលក្ខណៈពិសេសរបស់វារួមមានបន្ទប់គេងចំនួនប្រាំ បន្ទប់ទឹកប្រាំមួយ កន្លែងលំហែកាយចំនួនពីរកន្លែង កន្លែងអង្គុយដ៏ធំមួយ បន្ទប់ទទួលទានអាហារមួយ ផ្ទះបាយទំនើបមួយ និង បង្អួចកញ្ចក់សុទ្ធនៅខាងលើ ដែលផ្តល់ទស្សនីយភាពមើលឃើញជុំវិញ៕

adverise with khmeread