អ្នកវិទ្យាសាស្ត្រពន្យល់ពីអ្វីដែលកើតឡើងចំពោះរាងកាយ ប្រសិនបើអ្នកទទួលទានប្រទាលកន្ទុយក្រពើរាល់ថ្ងៃ

ចាប់តាំងពីសម័យបុរាណប្រទាលកន្ទុយក្រពើត្រូវបានប្រើសម្រាប់គោលបំណងឱសថជាច្រើនប្រភេទ។ ជនជាតិដើមអាមេរិកបានចាត់ទុកវាដូចជាវេទមន្តពីឋានសួគ៌។ ម្យ៉ាងវិញទៀតប្រជាជនអេហ្ស៊ីបបុរាណហៅវាថាជារុក្ខជាតិអមតៈ។ គ្មានអ្វីភ្ញាក់ផ្អើលឡើយ ដែលប្រទាលកន្ទុយក្រពើត្រូវបានមនុស្សលើពិភពលោកយកទៅប្រើប្រាស់។ ហើយទាំងនេះ គឺជាអត្ថប្រយោជន៍របស់វា នៅពេលអ្នកបរិភោគវារៀងរាល់ថ្ងៃ ផ្អែកលើការបកស្រាយពីអ្នកវិទ្យាសាស្ត្រ។

១. ជួយឱ្យមានជាតិទឹកក្នុងខ្លួន។ នៅពេលអ្នកមានជាតិទឹកក្នុងខ្លួនវានឹងជួយអ្នកដូចជា​ ៖
- បណ្ដេញកាកសំណល់ និងជាតិពុល
- គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ
- ជួយដល់មុខងារតម្រងនោម និងថ្លើម
- ជួយដល់ការស្រូបយកសារធាតុចិញ្ចឹម
- ជួយសន្លាក់ដៃជើង
- រក្សាតុល្យភាពសម្ពាធឈាម
- និងលំហូរឈាម

២. គ្រប់គ្រងតុល្យភាពកម្រិតជាតិស្ករក្នុងឈាម
៣. ព្យាបាលជំងឺរលាកក្នុងរាងកាយ ដែលវាអាចបង្កឱ្យមានជំងឺដូចជា
- រលាកសន្លាក់ដៃជើង
- ក្រហាយទ្រូង
- ពិបាកគេង
- ឡើងកូនកណ្ដុរ
- ខ្សោយខួរក្បាល
- ទល់លាមក
- មានបញ្ហាឆ្អឹង
- ពិបាករំលាយអាហារ
- ឈឺក្បាល
- កើតមុន
- សុខភាពមាត់ធ្មេញមានបញ្ហា
- ជានិច្ចកាលអស់កម្លាំងល្ហិតល្ហៃ
- មានហានិភ័យជំងឺបេះដូង មហារីក និងធាត់។

៤. ជំរុញដល់ប្រព័ន្ធរំលាយអាហារ
៥. ជំរុញប្រព័ន្ធភាពស៊ាំ
៦. គ្រប់គ្រងកម្រិតអាស៊ីតក្នុងរាងកាយ
៧. ជួយឱ្យស្បែកភ្លឺថ្លា
៨. និងជំរុញដល់សុខភាពមាត់ធ្មេញ៕

adverise with khmeread