Barcelona ចាត់វិធានការណ៍ច្បាប់លើកីឡាករ Arthur

        ក្លឹប Barcelona បានដាក់ពាក្យ​ប្តឹង​កីឡាករ​ Arthur ហើយ​នឹង​មិន​លុប​ចោល​កិច្ច​សន្យា​របស់​ខ្សែបម្រើ​រូបនេះទេ។ ក្លឹប Barcelona នឹង​មិន​ធ្វើ​តាម​សំណើ​របស់ Arthur ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Juventus មុន​រដូវកាល​នេះចប់នោះទេ។

ក្រុម Barcelona នៅ​មាន​ការ​ងារ​នៅ​ក្របខណ្ឌ CL ​នៅឡើយ​ ហើយ​ពួកគេត្រូវ​ប្រឈម​មុ​ខជាមួយ​ក្រុម Napoli នៅថ្ងៃទី​៨​ខែ​សីហា​នៅជើងទី​២​ក្នុងវគ្គ​១៦​ក្រុម​ចុងក្រោយ​ ប៉ុន្តែ Arthur​ មិន​ទាន់បាន​វិលត្រឡប់​មក​ចូលរួម​ការហ្វឹក​ហាត់តាម​ការគ្រោងទុកទៅឡើយទេ។

        កីឡាកររូបនេះបាន​ព្រមព្រៀង​ថា នឹងចូល​រួម​ជាមួយ​ក្លឹប Juventus ហើយ​គ្មាន​បំណង​លេងឲ្យ​ក្លឹប Barcelona ទៀត​ទេ។ កីឡាករ​រូបនេះចង់​ឲ្យ​ក្លឹប​​ Barcelona លុប​ចោល​កិច្ច​សន្យា​ ប៉ុន្តែ​ក្លឹបនេះបាន​បដិសេធ​មិន​ធ្វើ​តាម​សំណើនេះទេ។

        កីឡាករវ័យ​២៣​ឆ្នាំរូបនេះ​នៅ​តែ​មិន​ទាន់វិលត្រឡប់​មក​ក្លឹប Barcelona នៅឡើយ​កាល​ពីថ្ងៃច័ន្ទ​ ស្របពេល​ក្លឹបនេះ​មើល​ឃើញ​សកម្មភាពរបស់ Arthur គឺជា​ការ​រំលោភ​កិច្ច​សន្យា​។ ក្លឹប Barcelona បាន​បដិសេធ​មិនអនុញ្ញាតឲ្យកីឡាករ​រូបនេះ​បន្តស្នាក់នៅប្រទេសប្រេស៊ីល​ ទីដែល​កីឡាករ​រូបនេះបាន​ធ្វើ​ដំណើរ​ទៅទីក្រុងអ៊ីប៊ីហ្សា បន្ទាប់ពី​ចប់​រដូវកាល​ La Liga ៕

adverise with khmeread