លោក Carlos Ancelotti ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Ciro Immobile របស់ក្លឹប Lazio

        គ្រូបង្វឹក​ក្លឹប Everton លោក Carlo Ancelotti កំពុង​ពិចារណា​កិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែប្រយុទ្ធឆ្នើម​ Ciro Immobile របស់​ក្លឹប Lazio នៅ​រដូវក្តៅនេះ។​​ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី​រូបនេះកំពុង​រីករាយ​នឹង​យុទ្ធនាការរដូវកាលថ្មី​នៅ​ក្របខណ្ឌ Serie A បន្ទាប់ពី​រកបាន​៣៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៥លើក​នៅ​រដូវកាលនេះ និង​មាន​៣គ្រាប់នាំមុខ​កីឡាករឆ្នើម​ Cristiano Ronaldo ។

        លោក Ancelotti បាន​ប្រាប់​ថ្នាក់ដឹកនាំ​ក្លឹប Everton ថា លោក​​ត្រូវ​ការ​ការ​គាំទ្រ​នៅក្នុងទីផ្សារ​ ប្រសិនបើលោកបន្តដឹកនាំ​ក្លឹបនេះទៀត ហើយ​លោកបាន​ចាត់ទុក​កីឡាករ Ciro ជាគោលដៅផ្ទេរ។

        គេជឿថា លោក Ancelotti ចង់​កសាងក្រុម​ Everton ឡើងវិញ ប៉ុន្តែវាគឺជាការងារ​ធំមួយ​ ខណ:លោក​ចង់​បន្ថែមសមាជិក​ថ្មី នៅ​មុន​រដូវកាល​ក្រោយ​។ Ciro  ដែលនៅសល់កិច្ចសន្យា​ជាមួយក្លឹប Lazio រហូត​ដល់​ឆ្នាំ​២០២៣​ នឹង​នាំមក​នូវ​ការ​ប្រែប្រួល​ខ្លាំងនៅ​ក្លឹប Everton ដោយ​សារតែ​ស្ថិតិ​នៃការ​រកគ្រាប់បាល់របស់​កីឡាករ​រូបនេះ៕

adverise with khmeread