adverise with khmeread Index

ទើបចេញពីគុកបាន១ខែបើកមុខរបរថ្មី លួចម៉ូតូជាប់ខ្នោះ

     ​ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលទើបចេញពីគុក១ខែប៉ុណ្ណោះ បានធ្វើសកម្មភាពកាច់សោកលួចម៉ូតូខណ:ម្ចាស់កំពុងតែសម្រាក​​​ក្នុងបន្ទប់ ប៉ុន្តែត្រូវម្ចាស់គេតាមទាន់កករបួចឲ្យប៉ូលិស កាលពីវេលាម៉ោង៥និង៤៥នាទីថ្ងៃទី១៦ខែឆ្នូឆ្នាំ២០១៥ស្ថិតនៅផ្ទះលេខ០០៨Cក្រុមទី៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ។​​​​​​​​​​
    តាមសម្តីអ៊ុំស្រីដែលនៅជិតខាងផ្ទះជនរងគ្រោះឈ្មោះហួត យ៉ាតបានឲ្យដឹងថានៅវេលាម៉ោងជាង៤ទៀបភ្លឺគាត់បានងើបឡើងដើម្បីអុចធូប​​​​ ពេលនោះបានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពកាច់សោកលួចយកម៉ូតូ។ឃើញបែបនេះគាត់បានទៅដាស់ប្តីនិងកូនឲ្យដឹងរួចក៏កូនទូរសព្ទ័ទៅប្រជាកាពារភូមិជួយចាប់ពេលនោះក៏មានការភ្ញាក់ផ្អើលឡើងក៏ចាប់បានតែម្តង។​​​​
    ជនរងគ្រោះឈ្មោះ ឆាំ ផារិន ភេទស្រី អាយុ២៥ឆ្នាំមុខរបរជាចុងភៅនៅក្រុមហ៊ុនហាហ្គាស្នាក់នៅកន្លែងកើតហេតុខាងលើបានរៀបរាប់ឲ្យដឹងថា នៅពេលដែលគាត់បានមកពីធ្វើការវិញនៅវេលាម៉ោង៩យប់បានយកម៉ូតូមកដាក់នៅខាងមុខបន្ទប់ជាប់និងបង្អួចចាក់សោហើយគ្របក្រណាត់ភួយនៅពីលើដូចសព្វដងរួចចូលទៅសម្រាក។
    លុះមកដល់ម៉ោងកើតហេតុមានអ្នកជិតខាងបានឃើញជនសង្ស័យខាងលើកំពុងតែធ្វើសកម្មភាពលួចម៉ូតូហើយបានស្រែកឆោឡោចាប់បានប្រគល់ឲ្យសមត្ថកិច្ច។​​​​​​​​​​​ជនសង្យ័យឈ្មោះ សឿន ចាន់ដេវីតភេទប្រុសអាយុ២១ឆ្នាំមុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដឆ្លាប់ជាប់ពន្ឋនាគារទើបតែចេញបានមួយខែ។ម៉ូតូដែលលួចម៉ាកគុបជ្រុងសេ៥០ពណ៌ទឹកប៉ិចមានផ្លាកលេខ ភ្នំពេញ1A4354។​​​​​​​​​​​​
    ក្រោយពីសួរនាំរួចប៉ូលិសបានក៏សាងសំណុំរឿងបញ្ចូនទៅអឆិកាដ្ឋានប៉ូលិស
ខណ្ខមានជ័យចាត់ការតាមនិតិវីធីច្បាប់ និងប្រគល់ម៉ូតូជូនម្ចាស់វិញ​៕

adverise with khmeread

មតិយោបល់