Lazio កំពុងចរចាជាមួយកីឡាករ David Silva របស់ក្លឹប Man City

        ក្លឹប Lazio កំពុង​ស្វែង​រក​កីឡាករ​ដែល​អាច​បន្ថែមកម្លាំងជំនួយដល់ក្រុម​របស់ខ្លួន​ ហើយ​តាម​ព័ត៌មាន​ថា ក្លឹបនេះបាន​ទាក់ទងជាមួយ​កីឡាករ David Silva របស់ក្លឹប Man City។

        កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដែល​ពោរពេញដោយ​បច្ចេកទេសរូបនេះ​នឹង​នៅទំនេរ​ នៅពេលចប់កិច្ចសន្យា​ជាមួយ​ក្លឹប Man City បន្ទាប់ពីបានចំណាយ​ពេល​១០​ឆ្នាំ​នៅ​អង់គ្លេសជាមួយនឹង​ពាន​ជើង​ឯក​ជាបន្តបន្ទាប់។

        ប្រធាន​បច្ចេកទេស​របស់ក្លឹប Lazio លោក Igli Tare កំពុង​តាម​ស្វែង​រក​កីឡាករ​ដែល​មាន​បទពិសោធ​ ដើម្បី​ជួយ​ដល់​ក្រុម​របស់​លោក Simone Inzaghi ហើយ​ Silva គឺជា​កីឡាករ​ដ៏ស័ក្តិសម​បំផុត។

        Silva និង​ក្លឹប Lazio ជិតសម្រេចកិច្ចព្រមព្រៀង​ ហើយ​ភាគីទាំងពីរ​ចង់​សម្រេចការងារនេះឲ្យបាន​ចាប់បំផុត។ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា Silva បាន​ជួបទទួលទានអាហារជាមួយ​លោក Tare ដើម្បីពិភាក្សាពីអនាគត​របស់ក្លឹបនេះ។

        កីឡាករវ័យ​៣៤​ឆ្នាំរូបនេះ​ ក៏ទទួលបាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប Al-Ahli និង​ Al-Nasr នៅក្រុងឌុយបៃផងដែរ៕

adverise with khmeread