Man City គ្រោងដាក់សំណើ២១លានផោនដើម្បីផ្ទេរខ្សែបម្រើស្លាប Ferran Torres ពីក្លឹប Valencia

        ក្លឹប Man City អាចនឹង​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​ស្លាប Ferran Torres របស់​ក្លឹប Valencia ក្នុង​តម្លៃ​ប្រហែល​ ២០,៨៦​លាន​ផោន​ បូករួម​ប្រាក់​លើក​ទឹកចិត្ត​ផ្សេងទៀត។

        ក្លឹប City បានចាត់ទុក​កីឡាករវ័យ​២០​ឆ្នាំរូបនេះ ជា​កីឡាករ​ដែលអាចជំនួស​កីឡាករ​ Leroy Sane បាន​ ហើយ​គេជឿថា ក្លឹបនេះបាន​យល់​ព្រមទទួល​យក​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ជាមួយ​នឹង​កិច្ច​សន្យា​លេងរយ:ពេល​៥​ឆ្នាំ។

        ក្លឹប​ទាំង​ពីរ​មិន​ទាន់​ឯក​ភាគ​តម្លៃនៅឡើយ ប៉ុន្តែ​គេនិយាយថា ជិត​នឹងព្រមព្រៀង​គ្នា​ហើយ​។ ក្លឹប Valencia ចង់​បាន​៤០លានផោន​សម្រាប់ Ferran​ ចំណែក​ឯក​សេចក្តី​រាយការណ៍​នៅ​អេស្ប៉ាញ​បាន​លើក​ឡើង​ថា អាចមាន​តម្លៃ​២៧​,២​លានផោន​។

        Ferran ស្ថិតនៅក្នុង​ឆ្នាំ​ចុងក្រោយ​នៃកិច្ច​សន្យា​របស់ខ្លួន​ ដែល​អាចឲ្យ​ក្លឹប​City ចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​ឆ្នើម​បំផុត​នៅតំបន់អឺរ៉ុប​ក្នុងតម្លៃសម​ស្របមួយ៕

adverise with khmeread