adverise with khmeread Isis 579390

ប្រធានាធិបតីបារ៉ាក់ អូបាម៉ាព្រមានថា ISIS អាចនឹងប្រើអាវុធនុយក្លេអ៊ែរ

​    ​យោងតាមវេបសាយបាងកកប៉ុស្តិ៍ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន កាលពី​ថ្ងៃ​សុក្រ​នៅពេល​ក្រុម​មេដឹកនាំ​ពិភពលោក បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​រារាំង ក្រុម​ ISIS ពី​ការទទួលបាន​អាវុធ​នុយក្លេអ៊ែរ​។​

​    ​ការគំរាមកំហែង​នៃ​ការប្រើប្រាស់​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​និង​គ្រាប់បែកនុយក្លេអ៊ែរ​ដោយ​ក្រុម​ភេរ​វករ​ត្រូវបាន​លើកឡើង​នៅ​កិច្ចប្រជុំ​អំពី​សន្តិ​សុន​នុយក្លេអ៊ែរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​    ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា “​ក្រុម IS បាន​ប្រើ​អាវុធ​គីមី ដោយ​រួមទាំង​ឧស្ម័ន​ពុល​រួចទៅហើយ​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ មិនចាំបាច់​សង្ស័យ​ទេ​ថា ប្រសិនបើ​ក្រុម IS ទទួលបាន​គ្រាប់បែកនុយក្លេអ៊ែរ​ឬ​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​នោះ ពួកគេ​ប្រាកដ​ណាស់​នឹង​ប្រើ​វា​ដើម្បី​បន្ត​សម្លាប់​ប្រជាជន​ស្លូតត្រង់​ឲ្យ​កាន់តែច្រើន​នាក់​”​។​

​    ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា វត្ថុ​ធាតុ​នុយក្លេអ៊ែរ​ប្រហែល​២.០០០​តោន​ត្រូវបាន​រក្សាទុក​នៅ​ជុំវិញ​ពិភពលោក គឺ​នៅតាម​គ្រឹះស្ថាន​ស៊ីវិល​និង​យោធា ហើយ​មួយចំនួន​នៃ​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​ទាំងនោះ មិនត្រូវ​បាន​ធានា​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​៕

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់