បុរសម្នាក់មានសំណាងបានប្រទះឃើញខ្លាខ្មៅកម្រមួយនៅឥណ្ឌា

និស្សិតវិស្វកម្មម្នាក់បានផ្តិតនូវរូបភាពគួរឱ្យភ្ញាក់ផ្អើលនៃខ្លារខិនខ្មៅដ៏កម្រមួយក្នុងអំឡុងដំណើរកម្សាន្តសត្វព្រៃជាលើកដំបូងរបស់គាត់នៅប្រទេសឥណ្ឌា។

លោក Abhishek Pangis មកពីទីក្រុង Pune នៅភាគខាងលិចរដ្ឋ Maharashtra បានមានសំណាងដល់ទៅ ៤០នាទីដើម្បីគយគន់រូបរាងដ៏អស្ចារ្យរបស់សត្វខ្លាមួយក្បាលនេះនៅឯឧទ្យានជាតិ Tadoba Reserve កាលពីខែមុន។

បុរសវ័យ ២៣ ឆ្នាំរូបនេះបាននិយាយថា គាត់ "បានភាំងស្មារតី" ពេលដែលគាត់បានឃើញខ្លារខិនមួយក្បាលនេះនៅថ្ងៃទីពីរនៃដំណើរកម្សាន្តរយៈពេលពីរថ្ងៃរបស់គាត់ ជាមួយនឹងឪពុកម្តាយរបស់គាត់។

បន្ទាប់ពីភ្លឹកមើលអស់ពេល១០នាទីលោក Pangis បាននិយាយថា គាត់គឺជាមនុស្សតែម្នាក់គត់ដែលធ្វើដំណើរជាមួយកាមេរ៉ា ហើយចាប់ផ្តើមថតរូប។

គាត់បាននិយាយថា "ខ្ញុំមិនធ្លាប់បានឃើញអ្វីដែលស្រស់ស្អាតដូចនេះទេ ខ្ញុំពិតជាស្រឡាំងកាំងណាស់។ ជាធម្មតាមនុស្សបានឃើញវាប្រហែលជា ២ទៅ ៣នាទីប៉ុណ្ណោះ ប៉ុន្តែខ្ញុំមានសំណាងណាស់ដែលខ្ញុំបានឃើញវារយៈពេល ៤០នាទី។ គាត់បានមើលខ្លារខិនមួយនេះ "កំពុងផឹកទឹកស្រះ ដែលសម្គាល់ជាទឹកដីរបស់វា និងសត្វស្វា"។

លោក Pangis និងឪពុកម្តាយរបស់គាត់បានឃើញខ្លារខិននេះនៅខែមិថុនា នៅពេលអាកាសធាតុមានកម្តៅដល់ទៅ៤៥ អង្សាសេ ហើយខ្លាមួយនេះត្រូវការចុះពីលើតំបន់ខ្ពស់មកផ្ទៃក្រោមដើម្បីស្វែងរកទឹក។

សម្បុរពណ៌ខ្មៅខុសប្រក្រតីរបស់សត្វខ្លារខិនមួយនេះគឺបណ្តាលមកពីអាមីណូអាស៊ីត Melanin ពេលដែលសារធាតុពណ៌ខ្មៅវិវត្តនៅក្នុងស្បែក ឬសក់ ដោយសារតែការផ្លាស់ប្តូរហ្សែនថយចុះ៕ ប្រភព៖ Daily Mail 

adverise with khmeread