បុរសចិនម្នាក់ស៊ីគាវមួយចានធំរហូតផ្ទុះពោះវៀនលាន់ឮសូរ "ប៉ូង" ផ្អើលហាង

បុរសចិនម្នាក់ដែលមានជំងឺពោះវៀនជាយូរមកហើយប៊ិះស្លាប់ បន្ទាប់ពីពោះវៀនស្ទះរបស់គាត់ "ផ្ទុះ" ក្រោយទទួលទានអាហារសំណព្វចិត្តរបស់គាត់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣១កក្កដា។

អ្នកជំងឺវ័យ ៦៣ឆ្នាំឈ្មោះ Wang បាននិយាយថា គាត់ឮសំឡេងផ្ទុះពីក្នុងពោះរបស់គាត់ មុនពេលជឿថាអ្វីមួយបានកើតឡើងក្នុងពោះគាត់។

គាត់បានប្រាប់ទៅអ្នកកាសែតក្នុងស្រុកថា គាត់មានអារម្មណ៍ឈឺពោះ និងបែកញើសសស្រាក់មិនព្រមឈប់។ គាត់ភ្លាមៗក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយក្រុមគ្រួសារគាត់។

ឧបទ្ទវហេតុនេះកើតឡើងក្នុងទីក្រុងហួយអាន ខេត្តជាំងស៊ូ ប្រទេសចិន។

លោក Wang ទទួលរងជំងឺស្ទះពោះវៀនជាងមួយឆ្នាំមុនពេលរឿងនេះកើតឡើង។

គាត់និយាយថា គាត់បានបរិភោគស៊ុបមីគាវមួយចានធំ ជាប្រភេទស៊ុបល្បីឈ្មោះក្នុងភាគខាងកើតប្រទេសចិននៅរង្វង់ម៉ោង៦ល្ងាចនៅថ្ងៃនោះ មុនពេលឮសំឡេងផ្ទុះពីក្នុងពោះគាត់។

វេជ្ជបណ្ឌិត Sun Jian បានប្រាប់អ្នកយកព័ត៌មានថា ពេទ្យបានបញ្ចោញកាកសំណល់ និងសារធាតុរាវជិត ៣.០០០ មីល្លីលីត្រពីពោះលោក Wang។ បន្ទាប់មកពួកគេបានសម្អាតពោះរបស់គាត់ជាមួយទឹកចំនួន ២៣.០០០ មីល្លីលីត្រ។ វេជ្ជបណ្ឌិត Sun បានបន្ថែមថា ពេទ្យក៏បានរកឃើញរន្ធទំហំ ១,២ អ៊ីញនៅចំកណ្តាលពោះវៀនធំរបស់លោក Wang ផងដែរ។ យ៉ាងណាមិញ ស្ថានភាពរបស់លោក Wang មានភាពធូរស្បើយក្រោយការវះកាត់នោះ៕ 

adverise with khmeread