ស្លាប់១០នាក់នៅឥណ្ឌាដោយសារលាយទឹកលាងដៃធ្វើជាស្រាផឹកពុលស្លាប់

យ៉ាងហោចណាស់ មនុស្ស ១០ នាក់បានស្លាប់ បន្ទាប់ពីបានផឹកទឹកលាងដៃផ្ទុកសារធាតុអាល់កុល ក្រោយហាងលក់ស្រាត្រូវបានបិទទ្វារនៅក្នុងភូមិមួយក្នុងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា។

ភូមិ Kurichedu ត្រូវបានបិទទ្វារ បន្ទាប់ពីក្នុងភូមិមានការកើនឡើងវីរុសកូរ៉ូណា។

មេប៉ូលិសស្រុកលោក Siddharth Kaushal បាននិយាយថា ប្រជាជនដែលបានស្លាប់ទាំងនេះ បានលាយទឹកលាងដៃជាមួយទឹក និងភេសជ្ជៈ។

លោកបានបន្ថែមថា ពួកគេជាអ្នកញៀនស្រា ហើយបានចាប់ផ្តើមផឹកទឹកលាងដៃលាយនេះប្រហែល ១០ថ្ងៃមុនពេលពួកគេស្លាប់។

លោក Kaushal បានប្រាប់អ្នកយកព័ត៌មានថា "យើងកំពុងស៊ើបអង្កេតថាតើទឹកលាងដៃមានសារធាតុពុលផ្សេងទៀតឬអត់"។

គាត់បានបន្ថែមទៀតថា ពួកគេបានបញ្ជូនសំណាកគំរូនៃទឹកលាងដៃដើម្បីវិភាគគីមី។

ប្រទេសឥណ្ឌាបានកត់ត្រាការឆ្លងថ្មីជាង ៥៥.០០០នាក់ទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ ចំនួនអ្នកស្លាប់បានកើនឡើង ៧៧៩នាក់ ដែលសរុបមានជាង ៣៥.៧០០នាក់៕

adverise with khmeread