ទើបស្គាល់គ្នាបាន៣ថ្ងៃត្រូវគេវាយប្លន់យកទាំងម៉ូតូនិងកាបូបលុយ

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យ២នាក់វាយប្លន់យកម៉ូតូនិងកាបូបស្ពាយ យកទៅបាត់ កាលពីវេលាម៉ោង៩យប់ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង កែងផ្លូវមុនីរ៉េតជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ យិង យឿង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកម៉ូតូកង់បីដឹកអីវ៉ាន់ ស្នាក់នៅកន្លែងធ្វើការ ម្តុំអតីតរោងកុនគីរីរម្យ មានស្រុកកំណើត នៅខេត្តព្រះវិហារ ហើយម៉ូតូដែលបាត់ទៅម៉ាកធូដេ ពណ៌ស មិនចាំស្លាកលេខ។

តាមការរៀបរាប់របស់ជនរងគ្រោះថា ដំបូងគាត់បានយកម៉ូតូរបស់ថៅកែម៉ាកធូដេ ជិះមកជួបជនសង្ស័យ២នាក់ ដែលទើបស្គាល់គ្នាបាន៣ថ្ងៃតែប៉ុណ្ណោះនៅមុខផ្ទះសំណាក់ជិតស្ពានអាកាស ស្ទឹងមានជ័យ។ ជនសង្ស័យជាអ្នកឌុបជនរងគ្រោះ ជិះចុះជិះឡើង ចូលទៅក្នុងផ្លូវតូចៗ រួចក៏ត្រូវពួកជនសង្ស័យព្រួតវាយយកម៉ូតូ និងកាបូបតែម្ដង ក្នុងនោះមានលុយ៥០ដុល្លារ និងទូរស័ព្ទមួយគ្រឿង។ 

ក្រោយមក សមត្ថកិច្ចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ដើម្បីកំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោស នៅពេលក្រោយ៕ 

adverise with khmeread