នារីភូមាបង្អួតចង្កេះស្តួចបំផុតលើលោក!

ស្ត្រីម្នាក់ដែលមានចង្កេះតូចបំផុតបានអះអាងថាសមាមាត្រដ៏អស្ចារ្យរបស់នាងគឺគ្រាន់តែជាលទ្ធផលនៃរូបរាងស្តើងពីធម្មជាតិរបស់នាងប៉ុណ្ណោះ។

នាង Su Naing និស្សិតមួយរូបនៅក្នុងប្រទេសភូមា អះអាងថានាងមានចង្កេះតូចបំផុតនៅទំហំត្រឹមតែ ៣៤,៧សង់ទីម៉ែត្រប៉ុណ្ណោះ ដែលគេជឿថាជាចង្កេះដ៏តូចបំផុតមួយនៅក្នុងពិភពលោក។

និស្សិតស្រីវ័យ ២៣ឆ្នាំរូបនេះ ជាញឹកញាប់បានចែកចាយរូបភាពនៃចង្កេះរាងរាវដូចជានាឡិកាខ្សាច់របស់នាងនៅលើបណ្តាញសង្គម Instagram កន្លែងដែលនាងប្រឈមនឹងការចោទប្រកាន់ថាបានកែកុនរូបភាព និងធ្វើការផ្លាស់ប្តូររូបរាងដូចជាការយកឆ្អឹងជំនីរ ឬពាក់អៀមចង្កេះជាដើម ដើម្បីរក្សារូបរាងដ៏ស្តើងរបស់នាង។

ប៉ុន្តែ Su បានចេញមកការពារខ្លួននាង ដោយទទូចថា នាងមិនបានកែកុនរូបភាពនោះទេ ហើយទទួលទានអាហារសុខភាព។ នាងបានអះអាងថា ចង្កេះរបស់នាងគឺស្ថិតនៅលើហ្សែនរបស់នាង។

ម្ចាស់ឯតទគ្គកម្មពិភពលោក Guinness សម្រាប់ចង្កេះតូចជាងគេបំផុតនៅលើពិភពលោកគឺលោកស្រី Ethel Granger ជនជាតិអង់គ្លេសដែលមានទំហំចង្កេះ ៣៣,០២សង់ទីម៉ែត្រ។ ទោះយ៉ាងណាលោកស្រីបានឆ្លងកាត់ "ហ្វឹកហាត់ចង្កេះ" ពេញមួយជីវិត ដោយពាក់អៀមចង្កេះជាប្រចាំដើម្បីរក្សាចង្កេះដ៏តូចរបស់គាត់។

ស្ត្រីផ្សេងទៀតដែលមានចង្កេះតូចស្រដៀងគ្នាបានសារភាពថាបានវះកាត់យកឆ្អឹងជំនីរចេញដើម្បីទទួលបានរាងចង្កេះបែបនេះ។

គេមិនដឹងថាទំហំចង្កេះរបស់ Su គឺត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យឬយ៉ាងណានោះទេ។ រូបខ្លះហាក់បង្ហាញការកែកុននៅរង្វង់ចង្កេះរបស់នាង ទោះនាងខំបដិសេធក្តី វាជារឿងរបស់នាង៕


 

adverise with khmeread