បក្សប្រជាធិបតេយ្យនៅអាមេរិកដាស់តឿនសមាជិកខ្លួនឱ្យប្រយ័ត្នក្រុម Hacker បន្លំធ្វើជា Facebook ដើម្បីលួចយកគណនីរបស់ពួកគេ

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រជាធិបតេយ្យត្រូវបានគេដាស់តឿនកាលពីថ្ងៃព្រហស្បតិ៍ថា ពួក Hacker ដែលបន្លំខ្លួនជា Facebook អាចកំណត់គោលដៅលើសមាជិកបក្សប្រជាធិបតេយ្យដើម្បីមានសិទ្ធិប្រើគណនី Facebook របស់ពួកគេនេះបើយោងតាមការជូនដំណឹងសន្តិសុខដែលទទួលបានដោយ CNN។

ក្រុមសន្តិសុខរបស់គណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យបានលម្អិតនៅក្នុងការដាស់តឿនអំពីរបៀបដែលអ៊ីមែលដែលគេរចនាឡើងឱ្យមើលទៅដូចFacebook ប្រាប់ដល់ជនរងគ្រោះថាទំព័រ Facebook របស់ពួកគេត្រូវបានគេបិទ (Unpublished) ពីព្រោះយើងបំពានលក្ខខណ្ឌរបស់ Facebook ។

អ៊ីមែលនោះសរសេរថា "នេះមានន័យថា អ្នកនៅតែអាចមើលឃើញផេករបស់អ្នក ប៉ុន្ដែអ្នកផ្សេងទៀតមិនអាចមើលឃើញវាឡើយ"។ បន្ទាប់មកទៀតនៅពេលយើងចុចលើលីងនោះវានឹងនាំយើងទៅកាន់ Facebook ក្លែងក្លាយ ជាកន្លែងពួកគេប្រាប់ឱ្យយើងប្ដឹងទៅ Facebook (Appeal) ដើម្បីបើកផេកមកវិញ។ វេបសាយក្លែងក្លាយនោះក៏នឹងស្នើឱ្យធ្វើការវាយឈ្មោះ និងលេខកូដគណនី និងព័ត៌មានផ្សេងទៀត ដែលមានតម្លៃដល់ពួក Hacker។

ការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណេតនេះ ត្រូវបានគេស្គាល់ថាជាករណីឆបោក។ វាជាវិធីសាស្ដ្រមួយដែលត្រូវបានប្រើដោយពួក Hacker រុស្ស៊ីដើម្បីចូលក្នុងក្រុមយុទ្ធនាការរបស់លោកស្រី Hillary Clinton តាមរយៈគណនី Gmail របស់ John Podesta ក្នុងឆ្នាំ ២០១៦៕ ប្រភព៖ CNN


 

adverise with khmeread