ក្លឹបនានានៅអឺរ៉ុបកំពុងត្រៀមខ្លួននាំយកកីឡាករថ្មី ដើម្បីពង្រឹងក្រុមមុនរដូវកាលថ្មីចូលមកដល់

        រដូវកាលទិញដូរ​នៅពេលនេះកំពុងតែទទួលបាន​ការចាប់អារម្មណ៍​នៅទូទាំង​អង់គ្លេស​និង​តំបន់អឺរ៉ុប ខណៈក្រុម​បាល់ទាត់​ត្រៀ​មប្រឈម​មុខ​ដាក់គ្នា​នៅ​  រដូវ​កាល​ក្រោយ​ ដោយ​បន្ថែម​សមាជិកថ្មីជាបន្តបន្ទាប់។

        បើទោះបីជា​មានការ​រំខាន​ដោយសារ​ការរីករាលដាលវីរុស​កូរ៉ូណាបន្ត​កើត​មាន​ ក្រុម​នានាត្រៀម​បញ្ចប់ការងារប្រកបដោយ​ប្រសិទ្ធិភាព​តាមដែលអាចធ្វើទៅ​បាន​។ ក្លឹប Chelsea បាន​បង្ហាញចេតនារួច​ហើយក្នុងការ​ចំណាយ​ប្រាក់​ ហើយ​ត្រៀម​នឹង​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​សំខាន់មួយទៀត។

        មាន​ព័ត៌មាននិងពាក្យចរចាមអារ៉ាមច្រើនជុំវិញ​ការទិញដូរ​កីឡាករ​សម្រាប់​ក្លឹបនៅអង់គ្លេស ដោយ​មានទាំង​ការ​ផ្ទេរកីឡាករ​ល្បីៗនៅ​ទូទាំងអឺរ៉ុប​ផងដែរ។

        នៅលើគេហទំព័រ​ផ្លូវការ​របស់​ក្លឹប Man Utd បាននិយាយថា គួកគេ​កំពុងស្វែង​រក​កីឡាករ​ដែលមានទេពកោសល្យម្នាក់​ ដែលពិសេសនោះគឺអ្នក​ចាំទី​ម្នាក់​ ស្របពេលដែលអ្នក​ចាំទី David De Gea មាន​បញ្ហា​លំបាក​នៅ​រដូវកាល​នេះ ប៉ុន្តែ​នៅត្រូវ​ការ​ពេលវេលា​ច្រើន​ជាងនេះទៀត៕

adverise with khmeread