Barcelona គ្រោងដាក់សំណើរផ្ទេរខ្សែការពារ Diohgo Dalot របស់ក្លឹប Man Utd

        មានព័ត៌មានថា ក្លឹបយក្សអេស្ប៉ាញ Barcelona ត្រៀម​ដាក់សំណើ​ផ្ទេរ​ខ្សែការពារដែល​គេមិនសូវ​ល្បី Diogo Dalot របស់​ក្លឹប Man Utd ។ ក្លឹប Barcelona ​ចង់​ផ្ទេរ Dalot ​កាលពីឆ្នាំ​២០១៨​ នៅពេល​កីឡាករ​រូបនេះ លេងឲ្យ​ក្លឹប Porto ប៉ុន្តែ​ត្រូវ​ក្លឹប Man Utd ​ផ្ទេរបានសម្រេច​ក្នុង​តម្លៃ​១៩​លានផោន​។

        ទោះបីយ៉ាងណា​ពេលវេលារបស់កីឡាករ​រូបនេះ​នៅ​ពហុកីឡាដ្ឋាន Old Trafford ហាក់ដូចជា​មិន​បាន​ដំណើរការទៅមុខ​ដោយ​រលូន​ទេ ស្របពេលកីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​បង្ហាញមុខ​ត្រឹម​តែ​១១លើក​នៅគ្រប់ការប្រកួតនៅ​រដូវកាល​នេះ។ 

        នៅពេលនេះ ក្លឹប Barcelona កំពុង​ពិចារណា​ដាក់​សំណើ​ថ្មីទៀត​ ដើម្បី​ផ្ទេរកីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ហើយ​មាន​ទំនុកចិត្ត​ថា ពួកគេ​អាចចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាកររូបនេះក្នុងតម្លៃប្រហែល​១០​លានផោន​៕

adverise with khmeread