Arsenal នឺងចូលរួបប្រជែងផ្ទេរខ្សែបម្រើ Jack Grealish របស់ក្លឹប Aston Villa

        ក្លឹបកាំភ្លើងធំ Arsenal បាន​ចូលរួម​ក្នុងការ​ប្រជែងផ្ទេរ​យកខ្សែការពារ Jack Grealish ដោយបាន​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​ ប៉ុន្តែ​ក្លឹប​​ Arsenal គ្មាន​បំណង​ឆ្នើយ​តបនឹង​ការ​ទាម​ទារ​៨០​លានផោន​នោះទេ។

        ​ប្រធាន​ក្រុម Aston Villa រូបនេះបាន​ដើរតួនាទីសំខាន់​ក្នុង​ការ​រក្សា​ក្រុម​តាំងពីវ័យ​កុមាររបស់ខ្លួន​បន្ត​នៅ​ក្របខណ្ឌ EPL បើទោះបីជា​មានការ​ភ្ជាប់ទៅនឹង​ការ​ចាកចេញ​និង​ចង់ស្វែង​រកការប្រកួត​ប្រជែង​ថ្មី​នៅ​រដូវកាល​នេះ​ក៏ដោយ។​

        ក្រុម​របស់​លោក Mikel Arteta នៅ​ពេលនេះបានបង្ហាញចំណាប់អារម្មណ៍​ ប៉ុន្តែ​រង់ចាំ​មើល​ការ​បញ្ចុះតម្លៃ​ច្រើនទៀត។ តាម​សេចក្តី​រាយការណ៍​ថា មាន​ក្លឹប​ជា​ច្រើន​មាន​បំណង​ចំណាយ​ចន្លោះពី​៥០លានផោន​ទៅ​៦០លាន​ផោនសម្រាប់ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ ប៉ុន្តែ​ជំហរ​របស់​ក្លឹប Villa ត្រូវ​បាន​ពង្រឹងនៅ​ពេលនេះ ហើយ​ក្រុម​នេះ​នៅ​បន្តនៅ​ក្របខណ្ឌ​​ EPL៕

adverise with khmeread