ភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិ The Cut Steak House បើកលក់ជាផ្លូវការហើយ

ភ្នំពេញ ៖ ភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិមួយដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House) បានរៀបចំកម្មវិធីសម្ពោធបើកដំណើរការលក់ជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ  អន្តរជាតិ និងបណ្តាញសារព័ត៌មានជាច្រើនអ្នក កាលពីថ្ងៃទី ០១ សីហា ឆ្នាំ២០២០។

ភោជនីយដ្ឋាន​ The Cut Steak House គឺជាភោជនីយដ្ឋានសាច់អាំងកូនកាត់បែបអឺរ៉ុប (steak) និងជប៉ុន ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដែលមានបទពិសោធន៍ និងគំនិតច្នៃប្រឌិតខ្ពស់ខាងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងមានចុងភៅចំអិនអាហារដែលមានជំនាញឯកទេសច្បាស់លាស់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិក្នុងការចំអិនអាហារគ្រប់ប្រភេទតាមបែបអាស៊ី និងអឺរ៉ុបជាដើម។ ជាពិសេសគឺការចំអិន Steak សាច់គោដែលផ្តល់នូវបទពិសោធន៍ក្នុងការទទួលទានអាហារដែលល្អបំផុត ជាមួយនឹងគ្រឿងផ្សំ និងសាច់គោ ដែលត្រូវបាននាំចូលពីបណ្តាប្រទេសល្បីៗនានាដូចជា អូស្រ្តាលី សហរដ្ឋអាមេរិច ជប៉ុន ជាដើម។

The Cut Steak House គឺជាភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិដែលបានធើ្វការរចនាម៉ូដទំនើបទាន់សម័យ និងបំពាក់ទៅដោយគ្រឿងបរិក្ខាល្អប្រណិត ស្អាតប្លែកភ្នែក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ បច្ចេកទេសនៃការចំអិនម្ហូប និងរសជាតិដែលធ្វើឱ្យគ្រប់គ្នាជក់ចិត្តសរសើរមិនដាច់ពីមាត់ពីគុណភាព និងរសជាតិម្ហូបនៅទីនេះ។ The Cut Steak House មានមុខម្ហូបដែលពោរពេញដោយ ភាពច្នៃប្រឌិត ជាមួយនឹងវត្ថុធាតុដើមថ្មីៗ ស្រស់ៗ និង គ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលមានគុណភាពខ្ពស់សំរាប់បំពេញគ្រប់តំរូវការរបស់អតិថជន។

លោក ស៊ាន វណ្ណថាន ប្រធានគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន The Cut Steak House បានមានប្រសាសន៍ថា «ភាពច្នៃប្រឌិតនៃរសជាតិអាហារ គុណភាពវត្ថុធាតុដើម និងគ្រឿងផ្សំ សេវាកម្ម និងបទដ្ឋានអនាម័យគឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវអាហារដែលមានស្តង់ដារអន្តរជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់បំផុតជូនដល់អតិថិជន និងដើម្បីក្លាយខ្លួនជាភោជនីយដ្ឋានមួយដែលឈានមុខគេនៅកម្ពុជានាថ្ងៃអនាគត»។

ដោយឡែកមុខម្ហូបពិសេសៗ និងល្បីប្រចាំហាងមានដូចជា Steak សាច់គោកណ្តាលខ្នងចំអិនបែបអឺរ៉ុប សាច់ចំឡកគោ និងថ្លើមក្ងាន សាច់ខ្នងអាំងបែបជប៉ុន និងឆ្អឹងជំនីចៀមតេរីយ៉ាគិ ជាមួយនឹងទឹកជ្រលក់រសជាតិពិសេស៣ប្រភេទផ្សេងគ្នា ដែលធ្វើឱ្យរស់ជាតិ Steak ទាំងនោះមានរសជាតិឆ្ងាញ់ប្លែកថែមមួយកំរិតទៀត។ លក្ខណៈពិសេសៗទាំងអស់នេះ គឺមានតែនៅភោជនីយដ្ឋាន The Cut Steak House តែប៉ុណ្ណោះ។

លោក ម៉ៃ វ៉ុង (Mike Wong) ប្រធានគ្រប់គ្រងផ្នែកចំអិនម្ហូប(មេចុងភៅធំ) និងជាប្រធានគ្រប់គ្រងផ្នែកប្រត្តិការនៃភោជនីយដ្ឋាន The Cut Steak House បានមានប្រសាសន៍ថា «ប្រភេទសាច់គោ និងគ្រឿងផ្សំគ្រប់ប្រភេទដែលយើងប្រើប្រាស់ក្នុងការចំអិននៅទីនេះ សុទ្ធសឹងតែត្រូវបានសម្រិតសម្រាំងយកប្រភេទដែលមានគុណភាពខ្ពស់ គួបផ្សំនឹងគំនិតច្នៃប្រឌិត ព្រមទាំងបច្ចេកទេសចំអិនដែលផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារមួយកាន់តែប្លែកជាង Steak ដែលចំអិននៅហាងដទៃទៀត»។ 

សូមបញ្ជាក់ផងដែរថា លោក ម៉ៃ វ៉ុង (Mike Wong) គឺជាចុងភៅឯកទេសដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែក Steak និងអាហារផ្សេងៗទៀតនៅសហរដ្ឋអាមេរិច និងប្រទេសជប៉ុន។ក្រៅពីនេះ ភោជនីយដ្ឋាន The Cut Steak House ក៏មានអាហារសមុទ្រថ្មីៗដូចជា ស្កាលុប (Scallop) អយស្ទ័រ (Oyster) ត្រីសាលម៉ុន (Salmon) ព្រមទាំងម្ហូបច្នៃប្រឌិតជាច្រើនមុខទៀត។ 

The Cut Steak House ក៏មានសេវាកម្មរៀបចំអាហារ VIP សម្រាប់ការទទួលទានបែបការងារ ឬ ការធ្វើពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗផងដែរ ដើម្បីបង្កើតនូវបរិយាកាស ពេលវេលា និងអនុស្សាវរីយ៍ដ៏រ៉ូមែនទិចជូនដល់អតិថិជន។

ភោជនីយដ្ឋាន The Cut Steak House មានទីតាំងស្ថិតនៅផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 883 484 ឬ 096 888 5598៕

adverise with khmeread
PR