ប៉ូលិសអាល្លឺម៉ង់ឃាត់ឡានមួយគ្រឿងព្រោះបើកយឺតពេក តែបែរជាឃើញអ្នកដំណើរក្នុងរថយន្តភ័យញ័រទទ្រើកទាំងអស់

សំណើច ៖ ប៉ូលិសអាល្លឺម៉ង់បានឃាត់រថយន្តមួយគ្រឿង ហើយសួរអ្នកបើកថីបានបើកយឺតម៉្លេះ។ 

អ្នកបើកបរឆ្លើយថា "អូ ខ្ញុំបើកផ្អែកតាមលេខរបស់ផ្លូវជាតិ"។ 

ប៉ូលិស ៖ "អ៊ីចឹង ផ្លូវនេះជាផ្លូវជាតិលេខ ២២ ចឹងលោកឯងបើកល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង?"។ 

អ្នកបើកបរ ៖ "ត្រឹមត្រូវលោកប៉ូលិស។ ខ្ញុំជាន់កុងទ័រ ២៥ ជាប់រហូត នៅលើផ្លូវជាតិមួយហ្នឹង"។ 

ក្រោយមកប៉ូលិសបានអើតមើលអ្នកដំណើរអង្គុយនៅខាងក្នុង ហើយឃើញពួកគេភ័យញ័រទទ្រើកទាំងអស់។ ប៉ូលិសសួរ "ហេតុអីបានភ័យបែកញើសជោគចឹង?"។ 

អ្នកបើកបរឆ្លើយជំនួស យ៉ាងដូច្នេះថា "អូ យើងទើបបត់ចេញពីផ្លូវជាតិលេខ ២៥៥ មកផ្លូវជាតិលេខ ២៥"៕ 

adverise with khmeread