adverise with khmeread 8c4a3776 1ee9 4265 a438 e0c8056bb9d3

ឃើញ​ចោរ​រ​មកដល់​មុខផ្ទះ​ភ័យ​រត់​ចូលក្នុង​ផ្ទះ ចោរ​យក​ម៉ូតូ​ទៅ​បាត់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ នារី​ម្នាក់​កំពុង​ចាក់សោ​ចូល​ផ្ទះ​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ដើរមក​ជិត​ហើយ​ប្លន់​យក​ម៉ូតូ​បាត់ទៅ ដែល​អំពើ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២​ខែមេសា ឆ្នាំ ២០១៦ ត្រង់ចំនុច​មុខផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង​អត់​លេខ​កែង​និង​ផ្លូវ​លេខ​១០ ក្រុម​៥ ភូមិ​ព្រែក​ទំនប់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

     ប្រភព​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ ហែម សុផល អាយុ​២៣​ឆ្នាំ មុខរបរ​និស្សិត​ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស្កូ​ពី​មី​នី​ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CX-0241។​

     តាម​ប្រភពពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​នាង​ទើបតែ​ចេញពី​ធ្វើការ​នៅ​ម្ដុំ​មជ្ឈមណ្ឌល​កំសាន្ត ស្ពា​ក ហើយ​បាន​ជិះ​ម៉ូតូ​ខាងលើ​ត្រលប់មក​ផ្ទះ​វិញ​។ លុះដល់​ចំណុច​កន្លែងកើតហេតុ​ពេល​នាង​កំពុងតែ​ចាក់សោ​ទ្វារ​បង​ផ្ទះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ដើរ​ពី​ផ្លូវ​លេខ​១០​ចូលមក​ផ្លូវ​បេតុង​គ្មាន​លេខ​នោះ​ដើរ​សំដៅ​នាង​។​

     ពេលនោះ​ដោយសារតែ​នៅ​ម្ដុំ​នោះ​មាន​សភាព​ស្ងាត់ជ្រងុំ​ធ្វើ​ឲ្យ​នាង​មានការ​ភិតភ័យ​យ៉ាងខ្លាំង ពេលដែល​គាត់​ចាក់​ចោរ​បាន​ស្រាប់តែ​នាង​បាន​រត់​ចូល​ក្នុងផ្ទះ​បាត់ទៅ​បន្សល់ទុក​តែ​ម៉ូតូ​នៅ​ខាង​ក្រៅរបង​ទ្វារផ្ទះ។  ភ្លាមនោះ​ជនសង្ស័យ​គ្រាន់តែ​ឃើញ​នារី​ជនរងគ្រោះ​រត់​ចូល​ផ្ទះ​បាត់​ជនសង្ស័យ​ម្នាក់​នោះ​វា​បាន​បណ្ដើរ​ម៉ូតូ​ចេញមក​ខាងក្រៅ​ផ្លូវ​ហើយ​បាន​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញទៅ​បាត់ទៅ។

     ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​នាង​បាន​រៀបរាប់​ដំណើររឿង​ប្រាប់​ទៅខាង​សមត្ថកិច្ច​ហើយ​បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​ដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់