CDC ព្យាករណ៍ថាពលរដ្ឋអាមេរិកជាង ១៨ ម៉ឺននាក់នឹងស្លាប់ដោយកូវីដ១៩នៅចុងខែសីហា

មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានព្យាករណ៍ថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកអាចកើនឡើងដល់ ១៨២.០០០នាក់នៅចុងខែសីហា។

នេះមានន័យថា ក្នុងរយៈពេលមួយខែនេះ ជនជាតិអាមេរិកប្រមាណ ៣០.០០០នាក់នឹងស្លាប់ដោយសារជំងឺកូវីដ១៩។ បើយោងតាមឯកសារផ្ទៃក្នុងដែលទទួលបានដោយវេបសាយ Yahoo News។

នៅក្នុងរបាយការណ៍អ្នកស្រាវជ្រាវក៏បានព្យាករណ៍ពីការកើនឡើងនៃចំនួនអ្នកស្លាប់ពី ៥.០០០ ទៅ ១១.០០០នាក់ក្នុងសប្តាហ៍នៃថ្ងៃទី១៥ ដល់២២ ខែសីហាផងដែរ។

ការព្យាករណ៍នេះគឺផ្ទុយនឹងការអះអាងម្តងហើយម្តងទៀតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ថា វីរុសនេះនឹង "បាត់" ឆាប់ៗនេះ ហើយថាសហរដ្ឋអាមេរិកមានអត្រាស្លាប់ទាបជាងគេបង្អស់៕

adverise with khmeread