ប៉ូលិសថៃចាប់ខ្លួនបុរសម្នាក់ ក្រោយក្លែងធ្វើជាស្លាប់ ដោយរៀបគម្រោងធ្វើជាគ្រោះថ្នាក់ចរាចរដើម្បីសម្លាប់បុរសម្នាក់ផ្សេងទៀត ហើយដុតសាកសពចោល

មន្រ្តីប៉ូលិសថៃនិយាយថា បុរសរស់នៅក្នុងខេត្ត Ratchaburi ម្នាក់ ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារ បានព្យាយាមក្លែងធ្វើជាស្លាប់ដោយសម្លាប់បុរសម្នាក់ផ្សេងទៀត ដោយរៀបចំគម្រោងធ្វើជាគ្រោះថ្នាក់ចរាចរណ៍ និងដុតសាកសពរបស់គាត់នៅក្នុងរថយន្តមួយគ្រឿង។ នេះយោងតាមកាសែត Bangkok Post សរសេរកាលពីថ្ងៃសៅរ៍ទី១សីហា។

ការលាតត្រដាងនេះបានកើតឡើង ពោលជិតមួយសប្តាហ៍បន្ទាប់ពីប៉ូលិសបានរកឃើញសាកសពបុរសម្នាក់ ដែលត្រូវបានគេដុតសម្លាប់នៅក្នុងរថយន្តដែលឆេះនៅក្នុងរថយន្តក្នុងហាងលក់គ្រឿងសម្អាងមួយនៅក្នុងស្រុក Chom Bung។

សាកសពនេះមិនមែនជាសាកសពរបស់ម្ចាស់ដែលគេសន្និដ្ឋានជាអ្នកស្លាប់ពីដំបូងនោះទេ ប៉ុន្តែគឺជាសាកសពរបស់អ្នករើសអេតចាយមួយរូបដែលត្រូវបានសម្លាប់ដោយឃាតករជាម្ចាស់ហាងផ្ទាល់ ដែលបានរៀបចំឆាកល្ខោនដើម្បីគេចពីការជាប់ពន្ធនាគារពីបទឧក្រិដ្ឋមួយផ្សេងទៀត។ នេះបើយោងតាមក្រុមអ្នកស៊ើបអង្កេតបាននិយាយ។

ជនសង្ស័យ Thitinan Phoosuwan វ័យ ៤៣ឆ្នាំ ដែលជាម្ចាស់ហាង ត្រូវបានចាប់ខ្លួននៅក្នុងស្រុក Ban Kha ខេត្ត Ratchaburi និងបញ្ជូនទៅកាន់ស្ថានីយប៉ូលិសស្រុក Chom Bung ដើម្បីធ្វើការសាកសួរកាលពីថ្ងៃសៅរ៍ម្សិលមិញ៕

adverise with khmeread