ទទួលបញ្ចាំម៉ូតូគ្មានឯកសារត្រូវបានប៉ូលិសចាប់ខ្លួនរួមជាមួយម៉ូតូ២៤គ្រឿង

កណ្តាល ៖ ជនសង្ស័យម្នាក់ទទួលបញ្ចាំម៉ូតូគ្មានឯកសារ ជាប់ចោទពីបទទទួលផលចោរកម្ម ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន និង រឹបអូសម៉ូតូចំនួន២៤គ្រឿង កាលពីថ្ងៃ សៅរ៍ទី០១សីហាឆ្នាំ២០២០ វេលាម៉ោង១១នៅចំណុច ភូមិ ស្វាយមាស ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ គីម ឡេងសល់ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរ ទទួលបញ្ចាំ មានទីលំនៅភូមិ ឃុំ កើតហេតុ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន២៤គ្រឿង ១.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-8959ខូចគ្រាប់សោក, ២.ម៉ាកHongda Dream C125 ពណ៌ក្រហម ពាក់ស្លាកលេខ 1AB-5644ខូចគ្រាប់សោក, ៣.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-2399, ៤.ម៉ាក Hongda dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AA-1821ខូចគ្រាប់សោក, ៥.ម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1B-5222, ៦.ម៉ាក Hongda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BZ-5805, ៧.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-5712ខូចគ្រាប់សោក, ៨.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-0556ខូចគ្រាប់សោក, ៩.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-7408, ១០.ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-8227ខូចគ្រាប់សោក, ១១.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-2583, ១២. ម៉ាក Hongda Dream C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-6825, ១៣.ម៉ាក Hongda Scoopy Mini ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AD-0543, ១៤.ម៉ាក Hongda Cup70 ពណ៌ខៀវ គ្មានស្លាកលេខ, ១៥.ម៉ាក អាសង់ការ៉េ ពណ៌ក្រហម គ្មានស្លាកលេខ, ១៦.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-5480ខូចគ្រាប់សោក, ១៧.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-0159, ១៨.ម៉ាក Hongda Cup50 ពណ៌ខៀវ គ្មានស្លាកលេខ, ១៩.ម៉ាក Hongda Wave ពណ៌ស គ្មានស្លាកលេខ, ២០.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-7559, ២១.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-9224, ២២.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AD-5491, ២៣.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL-5183 និង២៤.ម៉ាក Hongda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AA-1945។

ប៉ូលិសបន្តថា នៅថ្ងៃទី០១ សីហា ឆ្នាំ២០២០ ម៉ោង១១ កម្លាំងប៉ូលិសស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិលស្រាលខេត្តកណ្តាល ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្តាល និងមានការសម្រុបសម្រួលដោយលោក សេង រិទ្ទី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល បានធ្វើចុះបង្ក្រាបផ្ទះជនសង្ស័យ ឆែកឆេររកឃើញម៉ូតូចំនួន២៤គ្រឿងដូចបានរៀបរាប់មកខាងលើក ហើយពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ។ 

បន្ទាប់មកបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅស្នងដ្ឋានប៉ូលិស ខេត្តកណ្តាល ដើម្បើបន្តចាត់ការតាមនីតិវិធីនៃច្បាប់៕


 

adverise with khmeread