នេះជាអ្វីដែលមនុស្សពិការភ្នែកជួបប្រទះ ពេលពួកគេគេងសុបិន

ដូចអ្នករាល់គ្នាដែរ មនុស្សពិការភ្នែកក៏ចេះយល់សប្ដិដែរ។

អ្នកអាចនឹងមិនចងចាំសុបិនរបស់អ្នក នៅពេលភ្ញាក់ពីគេង ប៉ុន្ដែអ្នកទាំងអស់តែងតែយល់សប្ដិនៅពេលយប់។ មនុស្សពិការភ្នែក គឺជាករណីលើកលែង។ ហើយយើងក៏ឆ្ងល់ដែរថា អ្វីដែលមនុស្សពិការភ្នែក "មើលឃើញ" នៅពេលពួកគេយល់សប្ដិ។

* មនុស្សពិការភ្នែកក៏ចេះយល់សប្ដិដែរ

មនុស្ស ដែលពិការភ្នែកយល់សប្ដិច្រើនជាងមនុស្សដែលមើលឃើញពិភពលោកទៅទៀត។ នោះដោយសារសុបិន គឺបង្កើតឡើងក្នុងខួរក្បាលរបស់យើង។ សុបិន គឺជាមុខងារមួយរបស់ខួរក្បាល ហើយវាមិនមែនភ្នែករបស់យើងទេ។ ការយល់សប្ដិរវាងមនុស្សពិការភ្នែក និងអ្នកមើលឃើញ គឺខុសគ្នាតិចតួច។ ប៉ុន្ដែមនុស្សពិការភ្នែកមួយចំនួនអាចមើលឃើញរូបភាពក្នុងសុបិនរបស់ពួកគេ អាស្រ័យលើអាយុរបស់ពួកគេ នៅពេលពួកគេបាត់បង់ចក្ខុវិញ្ញាណ។

* តើមនុស្សពិការភ្នែក "មើលឃើញរូបភាព" ក្នុងសុបិនរបស់ពួកគេដែរឬទេ?

មនុស្សដែលកើតមកពិការភ្នែក ឬពិការភ្នែកអាយុ៥ឆ្នាំចុះក្រោម គឺមើលមិនឃើញរូបភាពក្នុងសុបិនរបស់ពួកគេទេ។ មនុស្សដែលពិការភ្នែក បន្ទាប់ពីអាយុ ៥ឆ្នាំ ឬ៦ឆ្នាំឡើងទើបយល់សប្ដិឃើញរូបភាព។ ដូច្នេះមនុស្សពិការភ្នែកអាចមើលរូបភាពក្នុងសុបិនរបស់ពួកគេបាន ប្រសិនបើពួកគេអាចផ្ទុកទិន្នន័យរូបភាពគ្រប់គ្រាន់ក្នុងខួរក្បាលនៅពេលពួកគេនៅមើលឃើញ។ យ៉ាងណាមិញ មនុស្សដែលពិការភ្នែកតាំងពីវ័យក្មេងនៅតែសុបិន ប៉ុន្តែអារម្មណ៍ផ្សេងទៀតដើរតួនាទីកាន់តែលេចធ្លោនៅក្នុងក្តីសុបិនរបស់ពួកគេ។

ឆ្ងល់ទេថាពួកគេយល់សប្ដិឃើញអ្វី? ពិតណាស់ មនុស្សពិការភ្នែកមានបទពិសោធន៍អារម្មណ៍ខ្លាំងជាងអ្នកមើលឃើញ ដោយមិនគិតថាពួកគេពិការតាំងពីកំណើតឬក៏អត់នោះទេ។ ការស្រាវជ្រាវរកឃើញ ការប៉ះ ហិតក្លិន និងរសជាតិដើរតួសំខាន់ក្នុងសុបិនរបស់ជនពិការភ្នែក។ វាឆ្លុះបញ្ចាំងពីជីវិរបស់ពួកគេ នៅពេលពួកគេភ្ញាក់ឡើង។ អំឡុងពេលថ្ងៃ មនុស្សពិការភ្នែកមានបទពិសោធន៍រសជាតិ ហិតក្លិន និងប៉ះខ្លាំងជាងមនុស្សមើលឃើញទៅទៀត។

ម្យ៉ាងវិញមួយទៀត ភាពខុសគ្នារវាងអ្នកពិការភ្នែក និងអ្នកមើលឃើញ គឺអ្នកមើលឃើញយល់សប្ដិឃើញភាពព្រៃផ្សៃ ឬភាពច្រឡោងខាមរបស់មនុស្ស។ ប៉ុន្តែអ្នកពិការភ្នែកមិនមើលឃើញរូបភាពទាំងនោះឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត