ចោរលួចយកទូដែកនៅផ្ទះអ្នកលក់ឡេ,គ្មានលុយមួយរៀល

កណ្តាល​ ៖​ ពួកចោរមិនស្គាល់មុខបានធ្វើសកម្មភាពលួចទូដែកនៅផ្ទះអ្នកលក់ឡេ​ ខណៈម្ចាស់ផ្ទះទៅដើរលេងនៅខេត្តកំពត​ បង្កការភ្ញាក់ផ្អើល​ នាថ្ងៃទី២ សីហា ឆ្នាំ២០២០ វេលាម៉ោង១១(ម៉ោងដឹង)នៅចំណុចផ្ទះជនរងគ្រោះ​ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ, មុខរបរលក់ឡេ។​ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ សម្ភារបាត់បង់ទូដែកតូចទទេ(គ្មានលុយទេ)។ 

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពត ដោយបានបិទបារ៉ែតភ្លើងបិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ចំណែកឯជាន់ទី១វិញបានបិទទ្វារតែភ្លេចចាក់សោ​ រួចហើយក៏បានធ្វើដំណើរចេញពីផ្ទះទាំងអស់គ្នាទៅ។

លុះដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទើបដឹងថា មានចោរឡើងចូលលួចទូដែកតូចគ្មានដាក់លុយ។ ចំណែកឯទូដែកអាធំត្រូវបានចោរលើកមកដាក់នៅសំយាបខាងមុខ ក្រៅពីនេះពុំមានបាត់បង់អ្វីទៀតឡើយ។

បន្ទាប់មកទើបរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះពិនិត្យកន្លែងកើតនិងជួយស្រាវជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់៕


 

adverise with khmeread