adverise with khmeread 1

​ព្រះ​នាង​ជើ​វៃ​បង្ហោះ​រូប​ភី​ហ្សា​យក្ស ប៉ុន្តែ​ទាយ​មើលថា​តើ​គេ​ចាប់អារម្មណ៍​អ្វី​ជាងគេ​ក្នុង​រូបនេះ​?

    ​ស្ថិតនៅក្នុង​វ័យ ៤០​ឆ្នាំ នាង Ruby Lin ឬ​ព្រះ​នាង​ជើ​វៃ នៅតែ​បាន​បន្ត​រក្សាបាន​នូវ​សម្រស់​ដ៏​ផូរផង់​របស់​នាង​បាន​យ៉ាង​ល្អឥតខ្ចោះ​ដដែល ខណៈដែល​រូបរាង​ដ៏​ក្មេងខ្ចី​ក្នុង​រូបថត​នេះ​មើលទៅ​ហាក់​មិន​សម​ជាមួយនឹង​វ័យ​របស់​នាង​នោះឡើយ​។​

​    ​យោងតាម​វេ​ប​សាយ Asian E-News Portal បានឱ្យដឹងថា តារា​ស្រី​ជើងចាស់​រូបនេះ​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់​នាង​ជាមួយនឹង​នំ​ភី​ហ្សា​យក្ស​មួយ​ទៅកាន់​បណ្តាញ​សង្គម Weibo និង​បាន​ព្រលយ​ពាក្យសម្តី​បែប​កំណាព្យ​ចិន​មួយ​ឃ្លា​ថា "​អារម្មណ៍​របស់ខ្ញុំ​គឺ​ដូច​ទៅនឹង​ពន្លឺព្រះអាទិត្យ​រះ​មួយ​នេះ​អ៊ីចឹង​! ពិតជា​ស្អាត​ណាស់​!"​។​

​    ​នៅក្នុង​រូបថត​មួយ​សន្លឹក​នេះ ស្បែក​របស់ Ruby មើលទៅ​នៅតែមាន​សភាព​ស​ស្អាត​និង​ភ្លឺរលោង​គួរឱ្យកត់សម្គាល់ ខណៈដែល​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​កោតសរសើរ​នាង​មិន​ដាច់​ពី​មាត់​ថា​សម្រស់​របស់​នាង​មើលទៅ​ប្រហែលជា​ស្រស់​ដាច់​ឆ្ងាយ​ជាង​ពន្លឺព្រះអាទិត្យ​រះ​មួយ​នេះ​ទៀត​៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់