អង្គការការពារសិទ្ធិសត្វផ្តល់រង្វាន់ ៥០០០ ដុល្លារសម្រាប់ដំណឹងអំពីជនដែលយកស្លាក "Trump 2020" បិទលើខ្លាឃ្មុំ

ខ្លាឃ្មុំខ្មៅនឹងមិនបោះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះទេ ប៉ុន្តែនោះមិនបានបញ្ឈប់ខ្លាឃ្មុំមួយក្បាលពីការបង្ហាញការគាំទ្រចំពោះប្រធានាធិបតី ដែលកំពុងកាន់អំណាចនោះទេ។

អង្គការការពារសិទ្ធិសត្វឈ្មោះថា Help Asheville Bears (HAB) ដែលមានមូលដ្ឋាននៅភាគខាងជើងរដ្ឋខារ៉ូលីណាខាងជើង ប្រកាសផ្ដល់រង្វាន់ជាទឹកប្រាក់ ៥០០០ ដុល្លារសម្រាប់អ្នកដែលរកឃើញមនុស្សដែលបិទស្លាកឃោសនា "Trump 2020" លើសត្វខ្លាឃ្មុំខ្មៅនេះ។

HAB បានផុសលើហ្វេសប៊ុកថា "នរណាដែលបិទស្លាកនេះលើខ្លាឃ្មុំ គឺពិតជាឃោរឃៅ និងគ្មានបេះដូងណាស់។ HAB និងអ្នកគាំទ្រសង្ឃឹមថាបញ្ឈប់ និងបកអាក្រាតមុខអ្នកឯង។ ហើយនេះគឺជាខ្លាឃ្មុំទីពីរហើយ ដែលកើតរឿងនេះ ដែលមានន័យថាមនុស្សដដែលជាអ្នកធ្វើមកលើពួកវា"៕ ប្រភព៖ CNN 

adverise with khmeread

អ្នកនឹងចូលចិត្ត