ឃាត់យុវនិស្សិតម្នាក់ពីបទលួចលុយជិត៣ពាន់ដុល្លារ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលមនោរម្យបានឃាត់ខ្លួនយុវនិស្សិតម្នាក់ នាថ្ងៃទី៣ខែសីហាឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទីយប់ ជាប់ចោទពីបទលួចប្រាក់ចំនួន២៩៣៤ដុល្លារនៅចំណុចក្នុងផ្ទះលេខ ៧១Eo ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់មនោរម្យ ខណ្ឌ៧មករាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។          

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សន ម៉េងឆ័ង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី ២ សាលាជាតិគ្រប់គ្រងស្នាក់នៅផ្ទះលេខ ៦E3Z ផ្លូវលេខ១១១ ភូមិ៦ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។ សម្ភារៈដកហូតម៉ូតូ ១គ្រឿងម៉ាក MSX  ពណ៌ខ្មៅលាយត្រួយចេកពាក់ស្លាកលេខ 1GC-2479 និងទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូន១១ពណ៌ផ្ទៃមេឃមានស៊ីមលេខ0967674176។                          
ចំណែកជនរងគ្រោះឈ្មោះឡេង សៀវឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ ៦០E2Z ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា បាត់បង់រួមមានប្រាក់អាមេរិកចំនួន ២៩៣៤ដុល្លារ។

បច្ចុ​ប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ ៧មករាដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread