អនាគតរបស់កីឡាករ Willian នៅ Chelsea កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

        គ្រូបង្វឹកក្លឹប Chelsea លោក ​Frank Lampard នៅតែមិន​ទាន់ប្រាកដ​ថា តើខ្សែបម្រើ​ Willian នឹង​បន្តកិច្ច​សន្យា​ជាមួយ Chelsea នោះទេ ប៉ុន្តែនៅរក្សាជំហរដដែល​ ទោះបីជា​​កីឡាករ​សញ្ជាតិប្រេស៊ីលរូបនេះ​សម្រេចចិត្ត​ចាកចេញក៏ដោយ​។

        កិច្ច​សន្យា​របស់ Willian នៅ​ពហុកីឡាដ្ឋាន Stamford Bridge ស្ទើរតែបញ្ចប់​ហើយ​ ហើយ​កីឡាករ​រូបនេះគ្រោង​ចាកចេញ​ពីក្លឹបនេះ បន្ទាប់ពី​ការ​ប្រកួត​ជើងទី​២​ជាមួយ​ក្រុម Bayern Munich នៅវគ្គ​១៦​ក្រុមចុងក្រោយ​ក្នុងក្របខណ្ឌ CL ​នៅ​ថ្ងៃទី​៨​ខែសីហានេះ។

        កីឡាករ​វ័យ​៣១​ឆ្នាំរូបនេះ​បានជាប់គាំង​ក្នុងការ​ចរចាកិច្ច​សន្យា​ថ្មីបន្តជាមួយក្លឹប Chelsea ច្រើន​ខែមកហើយ​ ហើយ​ចង់បាន​កិច្ច​សន្យា​ថ្មី​៣ឆ្នាំ​ ស្របពេល​ក្លឹប Chelsea ​ចង់​ផ្តល់​ឲ្យតែពីរ​ឆ្នាំ​។

        នៅពេលនេះ អនាគត​របស់​ Willian បានក្លាយ​ជា​ប្រធាន​បទ​​ជា​ថ្មីទៀត ប៉ុន្តែ​លោក Lampard នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ជុំវិញស្ថានភាពនេះនៅឡើយ​៕

adverise with khmeread