ទូរទស្សន៍ចិន CCTV សាកល្បងទិញ Power Banks ផលិតក្នុងស្រុកមកតេស្តគុណភាព ក្នុងថ្មញាត់សុទ្ធតែដីខ្សាច់ ហើយមួយចំនួននៃពួកវាអាចបង្កអគ្គីភ័យ

Power Banks ផ្ទុះមិនមានអ្វីថ្មីនៅក្នុងប្រទេសចិននោះទេ។ ឧបករណ៍ទាំងនេះគឺជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ដើម្បីបញ្ចូលថាមពលថ្មរបស់ពួកគេ។ ប៉ុន្ដែក្នុងប្រទេសចិនពួកវាមួយចំនួនបានបង្កឱ្យមានភ្លើងឆេះនៅលើរថយន្តក្រុង នៅលើរថភ្លើងក្រោមដី និងលើយន្តហោះ ហើយមានម្ដងនោះបានបង្ខំជើងហោះហើរមួយត្រូវចុះចតជាបន្ទាន់ទៀតផង។ មូលហេតុ គឺមិនភ្ញាក់ផ្អើលឡើយ ដោយសារ Power Banks គុណភាពអន់។

នេះគឺជាប្រធានបទមួយដែលទូរទស្សន៍ CCTV បានរាយការណ៍។ យោងតាមរបាយការណ៍ រដ្ឋបាលចិនសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បានរកឃើញថាជិត ៤០ ភាគរយនៃ Power Banks ដែលខ្លួនបានត្រួតពិនិត្យ គឺក្រោមស្តង់ដារ។ ការស៊ើបអង្កេតនេះគ្របដណ្តប់លើ Power Banks ចំនួន ៧៥ ដែលផលិតឡើងដោយក្រុមហ៊ុនចំនួន ៧៣ នៅទូទាំងខេត្តចំនួន ៤ ។ ក្នុងចំណោមនោះមាន Power Banks ចំនួន ២៩ មានបញ្ហា។ មន្ត្រីអធិការកិច្ចមួយរូបបាននិយាយនៅក្នុងរបាយការណ៍ទូរទស្សន៍ CCTV ថា បញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុត គឺការបញ្ចូលថ្មហួសហេតុ ដែលបណ្តាលឱ្យមានផ្សែង ឬភ្លើងឆេះកើតឡើង។

ទូរទស្សន៍របស់រដ្ឋមួយនេះក៏បានធ្វើការសាកល្បងតូចមួយផងដែរ។ នៅផ្សារទំនើបអេឡិចត្រូនិចមួយកន្លែងនៅក្វាងចូវគេបានរកឃើញថា មនុស្សនាំគ្នាទៅទិញ Power Banks ទំហំ ១០.០០០ mAh ក្នុងតម្លៃ២៥យ័ន (៣,៥ដុល្លារ)។ ទូរទស្សន៍នេះបានទិញវាចំនួនបីគ្រឿង និងបញ្ជូនវាទៅកន្លែងធ្វើតេស្ដមួយកន្លែង។ លទ្ធផលបង្ហាញថា Power Banks ទាំងបីគ្រឿងនោះអត់គ្រប់កម្លាំង mAh ហើយមានបញ្ហាទាំងអស់ និងមិនត្រឹមត្រូវតាមស្ដង់ដារឡើយ។

ការធ្វើតេស្ដក៏បង្ហាញថា ថ្មមួយចំនួនក្នុងនោះ គឺដាក់ដីខ្សាច់ ដែលជាហេតុមិនគ្រប់ចំនួន mAh។

ហើយកន្លងមកនៅស្រុកខ្មែរក៏មានគេផ្អើលពីរឿង Power Banks មានថ្មដាក់ដីខ្សាច់ចំពោះ Power Banks ដែលមានតម្លៃថោកស្រដៀងគ្នានេះដែរ៕

adverise with khmeread