អក្សរ SOS បានជួយសង្គ្រោះបុរស៣នាក់ ដែលជាប់លើកោះតូចមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក

អ្នកបើកទូកជនជាតិមីក្រូណេស៊ី ៣នាក់ ដែលជាប់នៅលើកោះដាច់ស្រយាលមួយនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះប្រទះឃើញសារ SOS របស់ពួកគេនៅលើឆ្នេរខ្សាច់មួយ។

កងកម្លាំងការពារអូស្រ្តាលី (ADF) បាននិយាយថា បុរសទាំងនោះត្រូវបានគេរកឃើញនៅលើកោះ Pikelot ក្នុងប្រទេសមីក្រូនេស៊ី ដោយយន្តហោះចម្បាំងអូស្ត្រាលី និងអាមេរិកកាលពីថ្ងៃអាទិត្យ។

ពួកគេបានបាត់ខ្លួនអស់រយៈពេលបីថ្ងៃ បន្ទាប់ពីទូករបស់ពួកគេអស់ប្រេង និងវង្វេងឆ្ងាយពីផ្លូវដែលពួកគេប៉ុនប៉ងធ្វើដំណើរ។

ADF បាននិយាយថា ពួកគេទាំងអស់ត្រូវបានរកឃើញនៅក្នុង "ស្ថានភាពល្អ" ដោយមិនមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ៕ ប្រភព៖ BBC


 

adverise with khmeread