គ្រួសារមហាក្លាហាន នាំកូនតូចៗឡើងកំពូលភ្នំទឹកកកកម្ពស់ជាង៣គីឡូម៉ែត្រ

ក្មេងស្រីអង់គ្លេសអាយុ៧ឆ្នាំម្នាក់បានក្លាយជាមនុស្សវ័យក្មេងបំផុតឡើងភ្នំកម្ពស់ ៣.៣៧២ ម៉ែត្រដោយមិនប្រើជំនួយពីមនុស្សធំ បន្ទាប់គ្រួសារដ៏ក្លាហានរបស់នាងតូចបានឡើងដល់កំពូលភ្នំ។

នាងតូច Freya Houlding អាយុ៧ឆ្នាំបានឡើងភ្នំ Piz Badile តាមព្រំដែនប្រទេសស្វីស និងអ៊ីតាលី រួមជាមួយនឹងម្ដាយរបស់នាងឈ្មោះ Jessica អាយុ ៤១ឆ្នាំ និងអ្នកឡើងភ្នំអាជីពជាឪពុកឈ្មោះ Leo Houlding វ័យ ៤០ឆ្នាំត្រឹមរយៈពេល៣ថ្ងៃ។

រីឯប្អូនប្រុសអាយុ៣ឆ្នាំរបស់នាងតូចនោះ ត្រូវបានស្ពាយដោយម្ដាយ ខណៈដែលឪពុកជាអ្នកស្ពាយឧបករណ៍ផ្គត់ផ្គង់។

គ្រួសារអ្នកឡើងភ្នំនេះមកពីក្រុង Cumbria ប្រទេសអង់គ្លេសបានចាប់ផ្ដើមឡើងភ្នំរបស់ពួកគេតាំងពីថ្ងៃទី២៥ កក្កដា និងបានចំណាយពេលនៅខ្ទមមួយលើភ្នំ និងពីរយប់ផ្សេងទៀតតាមជំរំដែលពួកគេបានបោះតង់៕

adverise with khmeread