ក្មេងស្រីជំទង់ម្នាក់បាត់ខ្លួនក្នុងព្រៃនិងជ្រោះជ្រៅ ៨ ថ្ងៃ ទីបំផុតគេរកឃើញនៅរស់

ក្មេងស្រីជំទង់អាយុ ១៨ឆ្នាំម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេល ៨ថ្ងៃ ត្រូវបានរកឃើញយ៉ាងអព្ភូតហេតុនៅក្នុងព្រៃនៅខាងក្រៅទីក្រុង Seattle។

នាង Giovanna 'Gia' Fuda បានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីនាងបានទៅហាងកាហ្វេងមួយកន្លែងក្នុងទីក្រុង Index ក្នុងរដ្ឋវ៉ាស៊ីនតោន ហើយឡានរបស់នាងអស់សាំងនៅលើផ្លូវហាយមួយកន្លែងដែលឆ្លងកាត់តំបន់ផ្លូវភ្នំខ្វាត់ខ្វែង Cascade Mountains នៅថ្ងៃបន្ទាប់។

ក្រុមសង្គ្រោះបានចំណាយពេលជាងមួយសប្តាហ៍ស្វែងរកនាងនៅតាមតំបន់នោះ ហើយចាប់ផ្តើមអស់សង្ឃឹមពេលដែលពួកគេទីបំផុតបានរកឃើញឡានរបស់ស្រ្តីរូបនេះនៅជិតជ្រោះជ្រៅក្នុងព្រៃមួយកន្លែងកាលពីល្ងាចថ្ងៃសៅរ៍។

តម្រួតនៅតំបន់ King County លោក Ryan Abbott បាននិយាយថា​ "យើងពិតជារំភើបណាស់ ដែលបានដឹងថាការរុករកនិងជួយសង្គ្រោះ បានរកឃើញនាងនៅរស់។ នាងស្ថិតនៅក្នុងស្ថានភាពរឹងម៉ាំ។ នាងកំពុងនៅជាមួយនឹងឪពុកម្តាយរបស់នាង និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នេះគឺជារឿងដ៏កម្របំផុត វាពិតណាស់ជារឿងដ៏អព្ភូតហេតុ"។

អាជ្ញាធរបានចាប់ផ្តើមស្វែងរកនាង Fuda នៅថ្ងៃទី ២៤ ខែកក្កដាបន្ទាប់ពីនាងបានចាកចេញពីផ្ទះរបស់នាងនៅទីក្រុង Maple Valley ដោយមិនបានប្រាប់ឪពុកម្តាយរបស់នាងថានាងទៅណា ហើយមិនឃើញវិលត្រឡប់ទៅវិញ។ នាងបាត់ខ្លួនអស់រយៈពេលប្រាំបីថ្ងៃ ពោលគឺជាថ្ងៃចុងក្រោយដែលការស្វែងរកនេះនឹងត្រូវអាជ្ញាធរចាត់ទុកជាមោឃៈ។ 

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Fuda មិនមានអាហារ ឬទឹកទេ ប៉ុន្តែគេជឿថានាងអាចរស់រានមានជីវិតដោយការផឹកពីជ្រោះ និងញ៉ាំផ្លែបឺរីនៅក្នុងព្រៃ៕

adverise with khmeread