ទឹកធ្លាក់នៅចិនហូរបញ្ច្រាស់ឡើងលើភ្នំវិញ ខណៈខ្យល់ព្យុះទីហ្វុង Hagupit បក់មកដល់ដីគោកនៃឆ្នេរខាងកើតប្រទេសនេះ

អ្នកស្រុកនៅប្រទេសចិននាំគ្នាស្រឡាំងកាំងពេលឃើញទឹកធ្លាក់ហាក់ហូរបញ្ច្រាស់ទៅលើភ្នំវិញ ខណៈព្យុះទីហ្វុង Hagupit បោកបក់លើភូមិស្ថានរបស់ពួកគេ។ 

ព្យុះត្រូពិចនេះបាននាំមកនូវខ្យល់ល្បឿនរហូតដល់ទៅ ១៣៦,៨ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាបក់ដល់ដីគោកក្នុងខេត្តចឺជាំងនៅព្រឹកថ្ងៃអង្គារទី៤សីហា។ 

មនុស្សជាង ៣៨ ម៉ឺននាក់ត្រូវបានជម្លៀស មុនពេលភ្លៀងខ្លាំងនិងខ្យល់ខ្លាំងបង្កមហន្តរាយលើឆ្នេរខាងកើតរបស់ចិន។ 

Hagupit ជាព្យុះទីហ្វុងទី៤នៃឆ្នាំនេះ បានមកដល់ដីគោកនាម៉ោង ៣:៣០ នាទីព្រឹកថ្ងៃអង្គារនៅទីក្រុង Leqing ដែលមានប្រជាជនរស់នៅជាង ១,៣ លាននាក់។ 

មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឱ្យដឹងថា នៅរសៀលថ្ងៃដដែលព្យុះបានធ្លាក់ល្បឿននៅសល់ ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង និង បែរទិសទៅភាគខាងជើងក្នុងល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕ 

 

adverise with khmeread