ប្រធានប្រឆាំងភេរវកម្មរបស់ UN ព្រមានកងកម្លាំងសន្តិសុខកុំឱ្យមើលស្រាល "ពួកស្រីស្អាតសមាជិក ISIS" ឱ្យសោះ

ប្រធានអង្គភាពប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថាហានិភ័យផ្នែកសន្តិសុខដែលបង្កឡើងដោយស្ត្រីជាសមាជិកក្រុម ISIS កំពុងត្រូវបានគេមើលស្រាលដោយសារតែកងកម្លាំងសន្តិសុខយល់ថាពួកនាងជាស្ត្រីភេទទន់ខ្សោយងាយរងគ្រោះ។

លោកស្រី Michele Coninsx បានព្រមានថា កងកម្លាំងសន្តិសុខតែងតែយល់ឃើញថា ភេរវករភេទស្រីជា "ជនរងគ្រោះ" និង បានអំពាវនាវរកវិធីសាស្រ្ត "ស្លូតៗ" ដើម្បីដោះស្រាយជាមួយពួកនាង។

ការព្រមាននេះកើតឡើង ខណៈដែលនាង Shamima Begum ដែលជាកូនក្រមុំជីហាតសញ្ជាតិអង់គ្លេសដែលរត់គេចចេញពីផ្ទះគ្រួសាររបស់នាងនៅភាគខាងកើតទីក្រុងឡុងដ៍ក្នុងឆ្នាំ ២០១៥ ដើម្បីចូលរួមជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី កំពុងតស៊ូដើម្បីបានវិលត្រឡប់ទៅចក្រភពអង់គ្លេសវិញដើម្បីឱ្យនាងអាចឡើងតុលាការប្រឈមមុខនឹងការកាត់ទោស។

នាង​ Begum ដែលបានរៀបការជាមួយអ្នកប្រយុទ្ធ ISIS និងមានកូនបីនាក់ជាមួយគាត់ គឺជាសមាជិកម្នាក់នៃកងកម្លាំងប្រដាប់អាវុធរបស់ ISIS និងបានអនុវត្តតាមច្បាប់ Sharia ដ៏តឹងរ៉ឹង។

នាងបានទទូចថានាងមិនចូលរួមក្នុងអំពើហិង្សាណាមួយឡើយ។

របាយការណ៍របស់គណៈកម្មាធិការប្រឆាំងភេរវកម្មដឹកនាំដោយលោកស្រី Coninsx បានព្រមានថា រដ្ឋជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនកំពុងខកខានក្នុងការស៊ើបអង្កេតតួនាទីរបស់ស្ត្រី ISIS ទាំងអស់នោះ។

របាយការណ៍នោះបានឱ្យដឹងទៀតថា ខណៈស្ត្រីដែលត្រូវបានជ្រើសរើសភាគច្រើនជាជនរងគ្រោះនៃមនោគមន៍វិជ្ជាភេរវកម្ម វាអាចទៅរួចដែលថាពួកនាងមានតួនាទីដំណាលគ្នាជាអ្នកគាំទ្រផងនិងជាជនរងគ្រោះផង។

របាយការណ៍បានបន្ថែមថា "អ្នកដែលបានចូលរួមជាមួយអ្វីដែលគេហៅថា Caliphate របស់ ISIS នៅក្នុងប្រទេសស៊ីរី បានគាំទ្រនិងសម្របសម្រួលឧក្រិដ្ឋកម្មសង្គ្រាមនិងការវាយប្រហារភេរវកម្ម"៕ ប្រភព៖ Daily Mail 

adverise with khmeread