អគ្គីភ័យអាថ៍កំបាំងកើតឡើងនៅអ៊ីរ៉ង់សាជាថ្មី លើកនេះឆេះឃ្លាំងទំនិញដ៏ធំសម្បើម

អគ្គីភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងឧស្សាហកម្មនៅជិតទីក្រុងតេហេរ៉ង់ ជាហេតុការណ៍ចុងក្រោយបង្អស់ក្នុងការផ្ទុះនិងឆេះយ៉ាងអាថ៍កំបាំងជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសអ៊ីរ៉ង់។

អណ្តាតភ្លើងបានឆាបឆេះឃ្លាំងចំនួន ៣ កន្លែងនៅ Jajrud ឆ្ងាយពីរដ្ឋធានី ២៤គីឡូម៉ែត្រ​នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃអង្គារទី៤សីហា។

ប្រធានពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា ឃ្លាំងដែលមានទំហំ ២,៤ គីឡូម៉ែត្រការ៉េនេះ ដែលត្រូវបានប្រើដើម្បីរក្សាទុកទំនិញដែលផលិតបាន រួមមានឈើនិងស្បែក ត្រូវបានគេវាយប្រហារ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងបានសម្រេចនៅម៉ោងប្រហែល ២ រសៀលម៉ោងក្នុងស្រុក បន្ទាប់ពីវាបានឆេះអស់រយៈពេល ៦ ម៉ោង ដោយបំផ្លាញឃ្លាំងផ្ទុកទំនិញជាច្រើនរួមជាមួយអគារមួយនៅក្បែរនោះផង។

ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា មិនមានអ្នកស្លាប់ និងរបួសនៅក្នុងអគ្គីភ័យនេះទេ។

ក្រុមមន្រ្តីបាននិយាយថាអគ្គីភ័យនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយមូលហេតុមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

អគ្គីភ័យនេះកើតឡើងចំពេលមានការផ្ទុះអាថ៍កំបាំងជាបន្តបន្ទាប់នៅប្រទេសអ៊ីរ៉ង់ ចំពេលមានការសង្ស័យថាហេតុការណ៍ទាំងអស់នេះអាចជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងរដ្ឋាភិបាល។

ការផ្ទុះដ៏ធ្ងន់ធ្ងរបំផុតបានកើតឡើងកាលពីខែមុននៅឯរោងចក្រនុយក្លេអ៊ែរ Natanz ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ទោះបីជាមន្ត្រីអ៊ីរ៉ង់និយាយថា ប្រតិបត្តិការរោងចក្រមិនរងផលប៉ះពាល់ក៏ដោយ៕ ប្រភព៖ Daily Mail 

 

adverise with khmeread